អង្គភាព​ស្រាវជ្រាវ និង​ច្នៃប្រឌិត​របស់​ចក្រភព​អង់គ្លេស (UKRI) រង​ការវាយប្រហារ​ពី​មេរោគ

0

អង្គភាព​ស្រាវជ្រាវ និង​ច្នៃប្រឌិត​របស់​ចក្រភព​អង់គ្លេស (UKRI) រង​ការវាយប្រហារ​ពី​មេរោគ និង​កំពុង​ដោះស្រាយ​បញ្ហា​នោះ។ មេរោគ​បាន​អ៊ី​ន​គ្រីប​ទិន្នន័យ និង​បង្ក​ផលប៉ះពាល់​ដល់​សេវាកម្ម​ពីរ​របស់​អង្គភាព ដោយ​បញ្ហា​ទី១ គឺ​មានការ​ផ្តល់ព័ត៌មាន​ដល់​អតិថិជន និង​ទី២គឺមាន​ការផ្តល់​វេទិកា (platform) សម្រាប់​ការពិនិត្យ​ឡើងវិញ​លើ​ផ្នែកផ្សេងៗរបស់​ភ្នាក់ងារ។

UKRI ជា​អង្គភាព​សាធារណៈ​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ដោយ​អង្គភាព​នេះ​មាន​ភារកិច្ច​ធ្វើការ​វិនិយោគ​លើ​ផ្នែក​វិទ្យាសាស្ត្រ និង​ស្រាវជ្រាវ។ ស្ថាប័ន​នេះ​មានដំណើរ​ការ​នៅ​ទូទាំងប្រទេស ដោយមាន​ថវិកា​ច្រើនជាង​ចំនួន៦ពាន់​លាន​អឺរ៉ូ ដែលជា​មូលនិធិ​ទទួលបាន​ពី​នាយកដ្ឋាន​ធុរកិច្ច​ថាមពល និង​យុទ្ធសាស្ត្រ​ឧស្សាហកម្ម។

ភ្នាក់ងារ​មិនអាច​បញ្ជាក់​ផលប៉ះពាល់​ពិត​ប្រក​ដ​បាន​នោះទេ រហូត​ទាល់តែ​ការវាយតម្លៃ​លើ​ឧប្បត្តិហេតុ​ចប់​សិន។ លើសពីនេះ ភ្នាក់ងារ​កំពុងតែ​បារម្ភ​ពី​ការបាត់បង់​ទិន្នន័យ​ផ្ទាល់ខ្លួន ហិរញ្ញវត្ថុ ឬ​ទិន្នន័យសំខាន់ៗផ្សេងទៀត​ទៅ​អ្នក​វាយប្រហារ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here