នៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន Facebook Inc ប្រកាសថា ក្រុមហ៊ុននឹងចាប់ផ្តើមអភិវឌ្ឍមុខងារ““topic exclusion controls” (ការគ្រប់គ្រប់គ្រងលើប្រធានបទ) នៅលើវេទិការបស់ខ្លួនដើម្បីជួយឱ្យអ្នកផ្សាយពាណិជ្ជកម្មនូវសមត្ថភាពកាន់តែច្រើនក្នុងការកាត់មាតិកាមួយចំនួនចេញមិនឲ្យបង្ហាញឡើងនៅក្បែរផ្ទាំងពាណិជ្ជកម្មរបស់ពួកគេ។
ការប្រកាសនេះធ្វើឡើងក្រោយពីមានក្រុមហ៊ុនជាច្រើនរួមមានទាំងក្រុមហ៊ុនកូកាកូឡា និងក្រុមហ៊ុន Starbucks Corp បានធ្វើពហិការមិនប្រើប្រាស់បណ្តាញសង្គម Facebook នៅខែកក្កដា ដោយសារតែក្រុមហ៊ុន Facebook ពុំបានចាត់វិធានការណ៍គ្រប់គ្រាន់ដើម្បីទប់ស្កាត់ការផុសពីភាពស្អប់ខ្ពើមនៅលើគេហទំព័ររបស់ពួកគេ ក្រោយពីមរណភាពរបស់ជនជាតិអាមេរិកកាំងស្បែកខ្មៅលោក George Floyd។
អ្នកផ្សាយពាណិជ្ជកម្មបានត្អូញត្អែរអស់រយៈពេលជាច្រើនឆ្នាំថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗមានចំនួនតិចតួចណាស់ដែលបានចាត់វិធានការទប់ស្កាត់ការផ្សាយពាណិជ្ជកម្មដែលលោតមកស្តីពីកានិយាយស្អប់ ការផ្សាយព័ត៌មានក្លែងក្លាយ និងមាតិកាដែលបង្កគ្រោះថ្នាក់ផ្សេងទៀត។ នៅខែកញ្ញា ក្រុមហ៊ុន Facebook ក្រុមហ៊ុន YouTube និងក្រុមហ៊ុន Twitter បានចុះកិច្ចព្រមព្រៀងជាមួយអ្នកផ្សាយពាណិជ្ជកម្មធំៗដើម្បីទប់ស្កាត់មាតិកាដែលបង្កគ្រោះថ្នាក់តាមអ៊ីនធឺរណិត។
ក្រុមហ៊ុន Facebook អះអាងនៅថ្ងៃសុក្រ ទី២៩ ខែមករាថា ការគ្រប់គ្រងថ្មីនឹងជួយអ្នកផ្សាយពាណិជ្ជកម្មកំណត់របៀបផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅលើ Facebook News Feed។ ក្រុមហ៊ុនបន្ថែមថា ក្រុមហ៊ុនចាប់ផ្តើមធ្វើការសាកល្បងលើការគ្រប់គ្រងជាមួយក្រុមអ្នកផ្សព្វផ្សាយតូចមួយដោយនោះគឺជាដំណើរការមួយដែលត្រូវការរយៈពេលប្រហែលមួយឆ្នាំដើម្បីបញ្ចប់៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១