មេរោគ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Home Depot ត្រូវ​ប្រទះឃើញ​នៅពេល​ប្រើប្រាស់​នូវ Google Search

0

មេរោគ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Home Depot ដែលមាន​គំនិតអាក្រក់​កំពុងបង្វែរ​ទិសដៅ​របស់​អ្នកប្រើប្រាស់​នៅក្នុង Google Search អោយ​ធ្លាក់​ទៅក្នុង​គ្រោះថ្នាក់។ យុទ្ធនាការ​នៃ​មេរោគ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ Google Search ដែលមាន​គំនិតអាក្រក់​នោះ​មិនមែនជា​បញ្ហា​អ្វី​ថ្មី​នោះទេ ដោយសារតែ​យុទ្ធនាការ​នេះ​គឺ​កើតឡើង​សម្រាប់​ក្រុមហ៊ុន Amazon Prime, PayPal និង eBay។

មេរោគ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងនោះ​មាន​លក្ខណៈ​ដូចជា​យុទ្ធនាការ​ស្របច្បាប់​របស់​ក្រុមហ៊ុន​ទាំងនោះ​ដោយមាន​ទាំង​ការបង្ហាញ URL ស្តង់ដារ​របស់​ក្រុមហ៊ុន​ថែមទៀត ហើយ​នោះ​គឺជា​រឿង​ធម្មតា ដែល​អ្នកប្រើប្រាស់​មានកា​រ​ច្រឡំ និង​ចុច​លើ​គេហទំព័រ​ក្លែងបន្លំ​ទាំងនោះ។

នៅក្នុង​ការធ្វើ​តេស្ត​សាកល្បង​មួយ គេ​បាន​វាយ​ស្វែងរក ‘home depot’  ហើយក៏​បានឃើញ​ការផ្សាយពាណិជ្ជកម្ម​ដែលមាន​គំនិតអាក្រក់​លោត​មកលើ​គេ​នៅក្នុង​ផ្ទាំង​ស្វែងរក។អ្វីដែល​អាក្រក់​ជាងនេះទៅទៀត ការផ្សាយពាណិជ្ជកម្ម​នោះ​ស្ថិតនៅលើ​គេ​បង្អស់​ដែល​អាច​នាំ​ឲ្យ​អ្នកប្រើប្រាស់​ចុច​លើ​ទំព័រ​បន្លំ​ទាំងនោះ។

យ៉ាងណាមិញ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​មួយ​នេះ អ្នកប្រើប្រាស់​ត្រូវតែ​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​លទ្ធផល​ស្វែងរក​នៅក្នុង Google Search ទើប​អាច​ជៀស​ផុតពី​ការ​ចុច​លើ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ដែល​មិនមែនជា​ទំព័រ​ស្របច្បាប់​របស់​ក្រុមហ៊ុន៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here