បណ្តាញ USCellular រង​ការវាយប្រហារ​លើ​ទិន្នន័យ​ក្រោយពី​ក្រុម​ហេ​គ​ឃ័​រ​ចូល​ប្រើប្រាស់​កម្មវិធី CRM

0

បណ្តាញទូរស័ព្ទ​ចល័ត USCellular រង​ការបំពាន​ទិន្នន័យ​ក្រោយពី​ក្រុម​ហេ​គ​ឃ័​រ​ចូល​ប្រើ CRM របស់​ក្រុមហ៊ុន និង​មើល​គណនី​របស់​អតិថិជន​ជាច្រើន។

នៅក្នុង​សេចក្តីជូនដំណឹង​អំពី​ការបំពាន​ទិន្នន័យ ដែល​ប្តឹងទៅ​ការិយាល័យ​ទូទៅ​នៃ​រដ្ឋ Vermont សហរដ្ឋអាមេរិក ក្រុមហ៊ុន USCellular លើកឡើងថា និ​យោ​ជិ​ក​របស់ខ្លួន​រង​ការបំពាន ដោយសារតែ​ពួកគេ​ទាញយក​កម្មវិធី​មេរោគ​ចូលទៅក្នុងកុំព្យូទ័រ។

ក្រុមហ៊ុន USCellular ជឿជាក់ថា ការវាយប្រហារ​នេះ​កើតឡើង​នៅ​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២។ ក្រុមហ៊ុន​មិន​ច្បាស់​ទេ​ថា មាន​អតិថិជន​ប៉ុន្មាន​នាក់​ដែល​រង​ផលប៉ះពាល់ និង​ន​យោ​ជិ​ករង​ការ​គេ​បោកប្រាស់​តាមរយៈ​អ៊ី​ម៉ែ​លប​ន្លំ ឬ​វិធីសាស្ត្រ​ផ្សេង​ពីនេះ​ឬ​យ៉ាងណា​នោះទេ។

នៅពេល​កំពុង​មើល​គណនី​របស់​អតិថិជន​នៅក្នុង CRM ភ្នាក់ងារ​គម្រាមកំហែង​អាច​មើលឃើញ​ឈ្មោះ អាស័យដ្ឋាន លេខ​កូដ PIN លេខ​ទូរស័ព្ទ ផែនការសេវាកម្ម និង​របាយការណ៍​ចំណាយ  និង​ការប្រើប្រាស់ផ្សេងៗទៀត។ តាម​ការបញ្ជាក់​ពី SCelluar បាន​ឲ្យ​ដឹងថា លេខ​សន្តិសុខ​សង្គម​របស់​អតិថិជន និង​ព័ត៌មាន​កាត​ឥណទាន​មិន​ប្រើប្រាស់​បានទេ​នៅពេលដែល​ទិន្ន័យ​ទាំងនោះ​រង កា​បិទបាំង​នៅក្នុង CRM ។

ក្រោយ​ដឹង​ពី​ការវាយប្រហារ​នេះ ក្រុមហ៊ុន USCellular បាន​ផ្តាច់​កុំព្យូទ័រ​ដែលមាន​មេរោគ និង​កំណត់​លេខ​កូដ​សម្ងាត់​របស់​និ​យោ​ជិ​ក​ឡើងវិញ។ លើសពីនេះ ក្រុមហ៊ុន​ក៏បាន​តម្រូវ​ឲ្យ​អតិថិជន​ដែល​រង​នូវ​ផលប៉ះពាល់​ធ្វើការ​កំណត់​ឡើងវិញ និង​បង្កើត​លេខ​កូដ​សម្ងាត់​ថ្មី និង​ដាក់​សំណួរ ឬ ចម្លើយ​អនុញ្ញាត ដែលមាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ផ្តល់​សេវា USCellular។

អតិថិជន​ដែល​រង​ផលប៉ះពាល់​គួរតែ​យកចិត្តទុកដាក់​លើ​ការ​ឆបោក​ដែល​កំណត់​គោលដៅ​លើ​ព័ត៌មាន​នៅក្នុង CRM។ ភ្នាក់ងារ​ព័ត៌មាន​បាន​ទាក់​ទៅ​ក្រុមហ៊ុនផ្តល់​សេវា USCellular ប៉ុន្តែ​ពុំទាន់​មានការ​ឆ្លើយតប​នោះទេ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here