កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន Grayshift បានបំបែកទីផ្សារសុវត្ថិភាពទូរស័ព្ទដោយការដាក់ចេញនូវ GrayKey ដែលអាចដោះសោទូរស័ព្ទស្ទើតែគ្រប់ប្រភេទ និងទទួលបានការគាំទ្រនៅសហរដ្ឋអាមេរិក។ ក្រោយមកពីរបីឆ្នាំ ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា ពួកគេនឹងផ្តោតគោលដៅលើប្រព័ន្ធប្រតិបត្តិការ សុវត្ថិភាព Android វិញ។
បច្ចុប្បន្ននេះ ក្រុមហ៊ុននៅរក្សាអ្វីៗធម្មតាដដែល គឺកំណត់ខ្លួនឯងប្រើត្រឹម Samsong S20 and S9 ទោះបីជាយ៉ាងណា ពួកគេសង្ឃឹមថានឹងពង្រីកកម្លាំងទៅកាន់ឧបករណ៍ល្បីផ្សេៗ ជាមួយនឹងប្រព័ន្ធ ប្រតិបត្តិការនេះឱ្យបានឆាប់រហ័ស។
ក្រុមហ៊ុនផ្តោតទៅលើតែទូរស័ព្ទប្រភេទ iOS ដើម្បីដោះសោទូរស័ព្ទ ដោយការកុងត្រាជាមួយភ្នាក់ងារ ផ្នែកអនុវត្តច្បាប់សហព័ន្ធ និងក្នុងស្រុក ដើម្បីស្វែងរកប្រាក់ចំណេញរាប់លាន។ GrayShift គ្រាន់តែ ស៊ីញេកិច្ចព្រមព្រៀងដើម្បីផ្តល់ GrayKey ទៅអតិថិជន និង ការពារព្រំដែន (border) ដែលវានឹងផ្តល់ សិទ្ធិឱ្យប្រើប៉ុណ្ណោះ ក្រុមហ៊ុនក៏ទទួលបាននូវប្រាក់ចំណេញជាច្រើន។
គម្រោងថ្មីរបស់ Grayshift មិនត្រឹមតែផ្តោតទៅលើផ្នែកសំខាន់ ដើម្បីជម្រុញនៅក្នុងវិស័យហេគប្រព័ន្ធ ទូរស័ព្ទទេ។ ក្រុមហ៊ុនក៏ជួយគាំទ្រភ្នាក់ងារអនុវត្តច្បាប់អាមេរិក ដែលមានបំណងចង់បំបែកទិន្នន័យ នៅក្នុងទូរស័ព្ទផងដែរ។
កាលពីឆ្នាំមុន ក្រុមហ៊ុនប្រមូលថវិកាបាន ៤៧លានដុល្លារ ដែលដឹកនាំដោយដៃគូ PeakEquity។ ក្រុមហ៊ុនដៃគូនេះ មានកម្មវិធីទាញយកទិន្នន័យពីឧបករណ៍ iOS (ដែលមានឈ្មោះ ហៅថា Cellebrite) ដែលជាក្រុមហ៊ុនកោសល្យវិច្ច័យទូរស័ព្ទអ៊ីស្រាអែលវ័យចំណាស់ បានចុះកុងត្រាជាមួយប៉ូលិស និង ភ្នាក់ងារអនុវត្តច្បាប់នៅលើពិភពលោក។
តាមវិធីនេះ ក្រុមហ៊ុនសង្ឃឹមថាឧបករណ៍នេះនឹងអាចដំណើរការស្របច្បាប់លើឧបករណ៍ iOS and Android។ ការប្រើប្រាស់ GrayKey ប្រចាំឆ្នាំមានតម្លៃចាប់ពី ១០ពាន់ ទៅ១៥ពាន់ដុល្លារ អាស្រ័យទៅ លើលក្ខណៈរបស់អាជ្ញាបណ្ណ៖ “ភ្នាក់ងារអនុវត្តច្បាប់ទាមទារដំណោះស្រាយដែលមានប្រសិទ្ធិភាពដូច GrayKey ដែលផ្តល់នូវការអនុវត្តមួយដែលស្របច្បាប់ និងមានប្រសិទ្ធិភាពក្នុងការស៊ើបអង្កេត បទឧក្រឹដ្ឋ និងអាចបង្ហាញភស្តុតាង” បើយោងតាមសំដីរបស់ Davil Miles ដែលជាសហស្ថាបនិក របស់ Grayshift៕
ប្រភពព័ត៌មាន៖ Security Newspaper ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា









