អរគុណដល់ភ្នាក់ងារ Europol ប៉ូលិសអេស្បាញ និងសេវាសម្ងាត់អាមេរិក ដែលបានសហការគ្នា និង ចាប់ក្រុមជនល្មើសបោកប្រាស់ធនាគារ និងលាងលុយកខ្វក់។ កិច្ចសហប្រតិបត្តិការនេះក៏មានការ ចូលរួមពីអាជ្ញាធរ Austria, Denmark, Greece និងក្រសួងយុត្តិធម៌អាមេរិកដែរ។

Europol គឺជាភ្នាក់ងារអន្តរជាតិដែលធ្វើការជាមួយរដ្ឋនៅសហភាពអ៊ឺរ៉ុបដើម្បីបង្ក្រាបអំពើភេរវកម្ម ឧក្រឹដ្ឋកម្ម និងឧក្រឹដ្ឋកម្មតាមអ៊ីនធឺណិតជាដើម។
នៅក្នុងការបង្ក្រាបកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរចាប់បានជនល្មើស ៣៧នាក់ នៅទីតាំង ៤០កន្លែងផ្សេងគ្នា រឹបអូសបានឡានទំនើប ១៣គ្រឿង។ អាជ្ញាធរក៏បានបង្កកគណនីធនាគារ៨៧ ដែល មានទឹកប្រាក់ចំនួនប្រហែល ១.៥លានដុល្លារ។ នៅចុងបញ្ចប់នៃប្រតិបត្តិការនេះ ជនល្មើស ១២២នាក់ ត្រូវបានចាប់ខ្លួន និងរឹបអូសបានប្រាក់សុទ្ធចំនួន ៥០០ពាន់ដុល្លារ។
ភ្នាក់ងារ Europol បានបង្ហើបប្រាប់ថា ជនល្មើសភាគច្រើនជាជនជាតិក្រិច ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ខ្មោចនៅអាមេរិក។ ជនល្មើសបង្កើតគណនីសម្រាប់ក្រុមហ៊ុនខ្មោចទាំងនេះ និងធ្វើការផ្ទេរទឹកប្រាក់ រវាងគណនីនៅអាមេរិក និងសហភាពអ៊ឺរ៉ុប ដើម្បីបង្ហាញពីការធ្វើពាណិជ្ជកម្មស្របច្បាប់។
ក្រសួងយុត្តិធម៌បានសន្មតថា ក្រុមហ៊ុនហិរញ្ញវត្ថុជាង៥០នៅអាមេរិកគឺជាជនរងគ្រោះក្នុងការបន្លំនេះ និងបាត់បង់ប្រាក់ជាង ១២លានដុល្លារ៕
ប្រភពព័ត៌មាន៖ security newspaper ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា









