ក្រុមហ៊ុន Accellion អះអាងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ថា ហ្វាល(Folder)នៃឯកសារបណ្តឹងគ្មានការងាររបស់ការិយាល័យសវនកររដ្ឋនៅទីក្រុងវ៉ាស៊ីនតោន(“ SAO”)រងការបំពានទិន្នន័យដោយមានការលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនចំនួន១,៦លាននាក់។
ការិយាល័យសវនករនៃរដ្ឋវ៉ាស៊ីនតោន (“ SAO”) បញ្ជាក់ថា ការិយាល័យរបស់ពួកគេរងការបំពានទិន្នន័យក្រោយពីភ្នាក់ងារគម្រាមកំហែងបានកេងចំណេញលើភាពងាយរងគ្រោះនៅក្នុងសេវាកម្មផ្ទេរឯកសារពីក្រុមហ៊ុន Accellion។ នៅក្នុងហ្វាលរបស់ការិយាល័យ SAO ដែលរងការវាយប្រហារមានព័ត៌មានសំខាន់ៗដូចជាឈ្មោះ លេខសន្តិសុខសង្គមនិង / ឬប័ណ្ណបើកបរ ឬលេខអត្តសញ្ញាណរបស់រដ្ឋលេខគណនីធនាគារ និងលេខផ្លូវធនាគារ និងទីកន្លែងការងារជាដើម។
សូមបញ្ជាក់ដែរថាក្រៅពីមានការបំពានលើបណ្តឹងគ្មានការងារធ្វើនៅមានឯកសារពីរដ្ឋាភិបាលក្នុងទីក្រុងវ៉ាស៊ីនតោន និងភ្នាក់ងាររដ្ឋមួយចំនួនផ្សេងទៀតក៏បានរងផលប៉ះពាល់ពីការបំពាននេះផងដែរ។ ការិយាល័យសវនករកំពុងស្រាវជ្រាវរកថាមានទិន្ន័យអ្វីខ្លះទៀតក្នុងហ្វាលដែលរងការវាយប្រហារនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា









