យុទ្ធនាការឆបោក Phishing បោកប្រាស់ម្ចាស់អាជីវកម្មអាមេរិកដោយក្លែងជាផ្តល់ប្រាក់កម្ចី PPP ក្លែងក្លាយ

0

ក្រុមអ្នកគំរាមកំហែងកំពុងផ្ញើអ៊ីម៉ែលបន្លំធ្វើជាអ្នកផ្តល់ប្រាក់កម្ចីដល់អ្នកកាន់រដ្ឋបាលអាជីវកម្មខ្នាតតូច (SBA) ក្នុងការបោកប្រាស់លើម្ចាស់អាជីវកម្មអាមេរិកដែលចង់ដាក់ពាក្យស្នើសុំប្រាក់កម្ចី (PPP) ដើម្បីបន្តអាជីវកម្មរបស់ពួកគេក្នុងកំឡុងពេលមានវិបត្ដិជំងឺកូវីត១៩ ។

អ្នកវាយប្រហារនៅពីក្រោយយុទ្ធនាការឆបោកមួយនេះកំពុងទាញយកអត្ថប្រយោជន៍ពីបញ្ហាហិរញ្ញវត្ថុ ដែលអាជីវកម្មមួយចំនួនកំពុងជួបប្រទះដោយសារតែជំងឺរាតត្បាតកូវីត១៩ដើម្បីទាក់ទាញម្ចាស់អាជីវកម្មនានាឱ្យផ្តល់នូវទិន្ន័យអាជីវកម្ម និងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។

នៅក្នុងសារបោកប្រាស់ ពួកគេបានដើរតួជាប្រធាននៃអង្គភាពហិរញ្ញវត្ថុពាណិជ្ជកម្មពិភពលោកដែលជាអ្នកផ្តល់ប្រាក់កម្ចី SBA ដោយអាចផ្ទេរសិទ្ធិផ្តល់ហិរញ្ញប្បទានដល់អាជីវកម្មខ្នាតតូចជាមួយនឹងប្រាក់កម្ចីរហូតដល់ ៥,០០០,០០០ដុល្លារសហរដ្ឋអាមេរិក។ ការបោកប្រាស់នោះប្រើប្រាស់ទំរងឯកសារ Microsoft Forms  ដោយចងក្រងជាទំរង់ចុះឈ្មោះកម្ចី  PPP registration។ ក្រោយពីចុចលើតំណភ្ជាប់ដែលមាននៅក្នុងអ៊ីម៉ែលបន្លំ អ្នកវាយប្រហារបានបញ្ជូនបន្តទៅទំព័រមួយ ដែលគេត្រូវបានស្នើសុំឱ្យបញ្ចូលព័ត៌មានអាជីវកម្មសំខាន់ៗដោយមានទាំងលេខសន្តិសុខសង្គម ឈ្មោះ និងថ្ងៃខែឆ្នាំកំណើតរបស់ម្ចាស់ជាដើម។

ទំរង់បោកប្រាស់នោះក៏តម្រូវឱ្យជនរងគ្រោះ(ម្ចាស់អាជីវកម្ម)បំពេញព័ត៌មានដូចជា ថ្លៃដើមប្រតិបត្តិការថ្លៃដើម ទំនិញ និងប្រាក់ចំណូលសរុបសម្រាប់រយៈពេលពេញមួយឆ្នាំមុនពេលមានជំងឺរាតត្បាត។ដើម្បីជៀសផុតពីការវាយប្រហារបែបនោះ អ្នកគួរតែពិនិត្យមើលប្រភពសារអ៊ីម៉េលពីអាស័យដ្ឋានដែលផ្ញើមកអ្នក។ ដូចគ្នានេះផងដែរ អ្នកគួរតែផ្តោតការយកចិត្តទុកដាក់លើ URL នៅក្នុងរបាអាស័យដ្ឋានអ៊ីនធឺរណិតរបស់អ្នក។ ដូច្នេះ អ្នកនឹងអាចជៀសផុតពីការបញ្ចូលព័ត៌មាននៅលើទំព័រលួចបន្លំ ដែលមាននៅលើ Google Docs, Microsoft Forms និងសេវាកម្មអនឡាញស្រដៀងគ្នាផ្សេងៗទៀត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here