កម្មវិធីស្កេនបាកូដលើ Android ដែលមានការទាញយកប្រើប្រាស់១០លានដងបែ្រក្លាយជាមេរោគក្រោយពីមានការធ្វើបច្ចុប្បន្នភាពរួច

0

គេរកឃើញថា កម្មវិធីស្កេនបាកូដ​ (Barcode Scanner) ដ៏ពេញនិយមលើឧបករណ៍ Android ដែលមានការទាញយកប្រើប្រាស់ច្រើនជាង១០លានដងនៅលើ Google Play Store  មានមេរោគ។ អ្នកប្រើប្រាស់បានដំឡើងកម្មវិធី Barcode Scanner នៅលើឧបករណ៍ Android របស់ពួកគេអស់រយៈពេលជាយូរមកហើយ។ ក្រោយពីមានការធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី៤ ខែធ្នូឆ្នាំ២០២០ កម្មវិធី Barcode Scanner បានប្តូរខ្លួនទៅជាមេរោគទាំងស្រុង។

បើទោះបីជា កម្មវិធីនេះត្រូវក្រុមហ៊ុន Google លុបចេញពី Play Store រួចហើយ ប៉ុន្តែវាទំនងជានៅតែមានដំណើរការនៅលើឧបករណ៍ឆ្លងបានមេរោគជាច្រើន។ ដូច្នេះប្រសិនបើអ្នកចង់ការពារទូរស័ព្ទរបស់អ្នកពីការឆ្លងមេរោគនោះ អ្នកត្រូវលុបកម្មវិធី Barcode Scanner ចេញពីឧបករណ៍ Android របស់អ្នកភ្លាម៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here