ចំណុចខ្សោយ Zero-day របស់ Chrome Browser ថ្មីស្ថិតក្រោមការវាយប្រហារយ៉ាងសកម្ម

0

ក្រុមហ៊ុន Google ចេញផ្សាយកម្មវិធីរុករក(browser) Google Chrome ជំនាន់ថ្មីសម្រាប់ Windows, Mac និង Linux។ យ៉ាងណាមិញ កំណែថ្មីនោះមានកំហុស zero-day ដែលរងការបំពានយ៉ាងសកម្ម។ ភាពងាយរងគ្រោះនេះជាបញ្ហាដែលគេអាចបំពានលើប្រព័ន្ធសុវត្ថិភាពJavaScript engine V8. Security។ អ្នកស្រាវជ្រាវផ្នែកសន្តិសុខលោក Mattias Buelens បានអះអាងថា ភាពងាយរងគ្រោះនោះមានឈ្មោះថា CVE-2021-21148 ហើយលោកបានជូនដំណឹងទៅកាន់ក្រុមហ៊ុន Google ពីបញ្ហានេះរួចនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។

ក្រុមសន្តិសុខបណ្តាញ Google ចេញរបាយការណ៍ស្តីពីការវាយប្រហាររបស់អ្នកវាយប្រហារកូរ៉េខាងជើងតាមអ៊ីនធឺរណិតលើឧស្សាហកម្មសន្តិសុខទិន្នន័យ។ ទោះជាយ៉ាងណាក៏ដោយការវាយប្រហារមួយចំនួនធ្វើឡើងគឺដើម្បីទាក់ទាញអ្នកស្រាវជ្រាវសន្តិសុខឲ្យចូលទៅក្នុងប្លក់(Blog) ជាក់លាក់មួយ ដែលលើBlog នោះមានដំណើរការមេរោគ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here