ក្រុមហ៊ុន CD Projekt Red ចេញផ្សាយការជួសជុលលើភាពងាយរងគ្រោះនៃការប្រតិបត្តិលេខកូដពីចម្ងាយ ដែលអាចទាញយកដើម្បីកែប្រែឯកសារទិន្នន័យរបស់ភាគីទីបីនិងរក្សាទុកឯកសារហ្គេម។ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន CD Projekt ធ្លាប់បានព្រមានអ្នកប្រើហ្គេម Cyberpunk 2077 ថា គួរចៀសវាងការប្រើប្រាស់ម៉ូឌែលដែលកែប្រែឯកសារទិន្នន័យឬឯកសាររក្សាទុកហ្គេមផ្ទាល់ខ្លួន ដោយសារតែមានភាពងាយរងគ្រោះក្នុងរបៀបប្រើប្រាស់ឯកសារ DLL។
ដើម្បីដោះស្រាយភាពងាយរងគ្រោះ ក្រុមហ៊ុន CD Projekt បានចេញផ្សាយកំណែកម្មវិធី Cyberpunk 2077 Hotfix 1.12 ។ ជាមួយនឹងការដំឡើងកំណែថ្មី ចំណុចងាយរងគ្រោះ xinput1_3.dll នឹងត្រូវបានដកចេញ ហើយ Cyberpunk2077.exe ដែលអាចដំណើរការបានឥឡូវនេះផ្ទុកនៅក្នុង C:\Windows\System32\xinput1_4.dll សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 10។
ប្រសិនបើអ្នកកំពុងប្រើកម្មវិធី Cyberpunk 2077 នៅខាងក្រៅ Steam រឺក៏ប្រើកម្មវិធីគ្រប់គ្រង(mod manager) សូមអ្នកធ្វើបច្ចុប្បន្នភាពហ្គេមជាមុននៅក្នុង Steam ជាមុនសិនមុននឹងអ្នកចាប់ផ្តើមលេងវា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា









