រដ្ឋអំណាច Ukrainian បានប្រកាសឃាត់ខ្លួនជនល្មើសពីបទអូសទាញជនរងគ្រោះដើម្បីបោកប្រាស់ ក្នុងទ្រង់ទ្រាយធំនៅក្នុងសហគមន៍សន្តិសុខអ៊ីនធឺណិត។ ជនល្មើសអាយុ ៣៩ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៤ ខែកុម្ភៈ ក្រោមការសហការរវាងអាជ្ញាធរ Ukrainian និងភ្នាក់ងារប៉ូលិសនៅ Australia និង អាមេរិក។
អ្នកប្រហែលជានៅចាំពី ការបោកបញ្ជោតពីបណ្តុំនៃឧបករណ៍ (set of tools) និងដំណើរការដើម្បី បញ្ជោតអ្នកប្រើប្រព័ន្ធកុំព្យូទ័រ ដើម្បីឱ្យជនរងគ្រោះផ្ញើព័ត៌មានសំខាន់ៗ ឬបញ្ជាលើប្រព័ន្ធកុំព្យូទ័ររបស់ ជនរងគ្រោះ។
យោងតាមប្រភពស្និតស្នាលពីអាជ្ញាធរ Ukrainian ជនល្មើសជាអ្នកបង្កើត uPanel ដែលជាឧបករណ៍ សម្រាប់បោកបញ្ជោតដែលគេស្គាល់ថាជា U-Admin។ អ្នកជំនាញសន្តិសុខអ៊ីនធឺណិត Fred HK បាន ស្រាវជ្រាវឧបករណ៍ toolkit នេះជិតមួយឆ្នាំហើយ បានសន្និដ្ឋានថា៖ “នេះជាការគ្រប់គ្រងលើ panel ដើម្បីទាញយកការកត់ត្រាពីឧបករណ៍បន្លំ និងគ្រប់គ្រងលើជនរងគ្រោះ។ ហេគឃ័រ ប្រើឧបករណ៍នេះ ជាមួយការចាក់បញ្ចូល ដែលជាផ្នែកមួយនៃការបណ្តុះកូដនៅក្នុង browser របស់ជនរងគ្រោះ ដែល ជួយឱ្យហេគឃ័រប្រមូលយកព័ត៌មានសំខាន់ៗបន្ថែមទៀតពីប្រព័ន្ធគោលដៅ” ។
អ្នកជំនាញលើកឡើងថា uPanel ត្រូវបានដាក់លក់តាមរយៈវេទិកាហេគនៅលើគេហទំព័រទីផ្សារងងឹត ដែលអ្នកអភិវឌ្ឍមេរោគហៅថា “KAKTYS1010” មានដំណើរការចាប់តាំងពីឆ្នាំ២០១។ អ្វីដែលគួរឱ្យ ចាប់អារម្មណ៍នៅក្នុងការវាយប្រហារគឺថាអ្នកអាចទិញ uPanel license នៅក្នុងតម្លៃចាប់ពី ៨០$ ទៅ ៨០០$ អាស្រ័យលើមុខងារ និងទំហំនៃការប្រើប្រាស់។
អាជ្ញាធរ Ukrainian បានរឹបអូសកុំព្យូទ័រយូរដៃ និងលើតុ ថែមទាំងទូរស័ព្ទស្មាតហ្វូននៅទីតាំង ជនល្មើស។ បន្ទាប់ពីការស៊ើបអង្កេត អាជ្ញាធរបានបន្ថែមថា uPanel មានអ្នកប្រើប្រាស់ជាង២០០នាក់ ។ នៅលើការប្រើប្រាស់ toolkit នេះ អ្នកស្រាវជ្រាវជឿថា uPanel ជាប់ពាក់ព័ន្ធនឹងការបាត់ប្រាក់ រាប់សិបលានដុល្លារពីប្រទេសមួយចំនួនដូចជា៖ Germany, Australia, Spain, Chile, the United States, Mexico, and the United Kingdom ៕
ប្រភពព័ត៌មាន៖ security newspaper ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០
ប្រែសម្រួលដោយ៖ កញ្ញា









