FBI ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពីបទ​ជួល​ឃាតករ តាម​គេហទំព័រ​ខុសច្បាប់

0

ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) បាន​កំណត់ថា​ស្ត្រី​មកពី Wisconsin បាន​ចូលទៅ​កាន់ គេហទំព័រ​ខុសច្បាប់​ក្នុង​គោលបំណង​ជួល​ជនដៃដល់។ Kelly Harper អាយុ ៣៧ឆ្នាំ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ពីបទ​ប៉ុនប៉ង​ប្រព្រឹត្ត​ឃាតកម្ម។

ជនរងគ្រោះ​ស្នាក់​នៅផ្ទះ​របស់គាត់ ព្រមទាំង​អមដោយ​អ្នកកាសែត២នាក់​ដែល​កំពុងតែ​សួរ​ពី​ករណី ជួល​ឃាតករ​តាមរយៈ​គេហទំព័រ​ទីផ្សារងងឹត​នៅពេលដែល​ពួកគេ​ធ្វើ​របាយការណ៍​ទៅកាន់​ប៉ូលិស Sun Prairie។ អ្នកកាសែត​ទាំង២ បានបង្ហាញ​ភស្តុតាង​ពី​ការសន្ទនា​រវាង​អ្នកគ្រប់គ្រង​គេហទំព័រ និង អតិថិជន ដែល​ចង់​ជួល​ឃាតករ​នៅ  Wisconsin។

អ្នកស៊ើប​អង្កេត​បាន​រៀបរាប់​លម្អិត​ពី​គម្រោងការណ៍​ជនល្មើស រួមមាន ការសន្ទនា​ជាមួយនឹង​អ្នក ប្រតិបត្តិ​គេហទំព័រ ដែល​កើតមាន​តាំងពីដើម​សប្តាហ៍​ទី១ ខែ​ឆ្នូ ឆ្នាំ២០២។ ឯកសារ​នេះ​បង្ហាញថា ជនល្មើស​បាន​ស្គា​ល់ពី​អត្តសញ្ញាណ​ជនរងគ្រោះ​រួចទៅហើយ៖ ”គាត់​ជា​ជនជាតិ​ស្បែ​កស មាន​កម្ពស់ ៥ហ្វី​ត សក់​ខ្លី ពណ៌​ត្នា​ត ផ្នែក​ពណ៌​ខៀវ” បើ​យោងតាម​ការបញ្ជាក់​ពី Harper។

ជនល្មើស​បាន​ផ្ញើ​រូបថត​ជនរងគ្រោះ ផ្ទះ​គាត់ ឡាន​គាត់ និង​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ចំណង់​ចំណូល ចិត្ត និង​ទម្លាប់​របស់​ជនរងគ្រោះ។

អ្នកគ្រប់គ្រង​គេហទំព័រ​ងងឹត​ស្នើសុំ​អតិថិជន​ឱ្យ​វេរ​លុយ Bitcoin ប្រហែល ៥០០០$។ បន្ទាប់ពី ជនរងគ្រោះ​បានផ្តល់​ព័ត៌មាន​ពី​ករណី​ឃុបឃិត​ទៅកាន់​មិត្តស្រី​របស់គាត់ នាង​បាន​ប្តឹង​ទៅកាន់ មជ្ឈមណ្ឌល​ប្រតិបត្តិការ​គំរាមកំហែង​ជាតិ។ Bryan Baker, ភ្នាក់ងារ​ពិសេស FBI បាន​ជួប​ជាមួយ​អ្នក កាសែត៣ រូប​ព្យាយាម​ស្វែងរក​ពន្លឺ​នៃ​ឧបទ្ទវហេតុ។ អ្នកកាសែត​បានបញ្ជាក់​ពី​ភាព​សុក្រឹត​នៅក្នុង របាយការណ៍ ដោយបាន​លើកឡើងថា​អាជ្ញាធរ​បញ្ជា​ឱ្យមាន​ការការពារ​ជាពិសេស​លើ​ជនរងគ្រោះ។

តាមរយៈ​ទីភ្នាក់ងារ​ពិសេស Baker បានកត់សម្គាល់​ឃើញថា៖ “តាមរយៈ​ការវិភាគ​នៃ​ការសន្ទនា​រវាង ជនល្មើស និង​អ្នកប្រតិបត្តិ​គេហទំព័រ បូក​នឹង​ភស្តុតាង​ដូចជា៖ ប្រតិបត្តិការ cryptocurrency កាលពី​ខែ តុលា ឆ្នាំ២០២០ យើង​អាច​សន្និដ្ឋានបានថា នេះ​គឺជា​ការបង់ថ្លៃ​សេវា​សម្លាប់​មនុស្ស​ពិតប្រាកដ​មែន។

ជនល្មើស Harper ជា​អ្នក​វេរ​ប្រាក់​ដើម្បី​ជួល​ឃាតករ​នៅលើ​គេហទំព័រ​ទីផ្សារងងឹត បច្ចុប្បន្ន​ត្រូវបាន ឃុំឃាំង​នៅក្នុង​គុក​នៃ​ប្រទេស Dane។ នៅក្នុង​ករណីនេះ Harper ប្រឈម​នឹង​ការកាត់ទោស​ជាប់ ពន្ធនាគារ​រហូតដល់ ១០ឆ្នាំ៕

ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here