បញ្ហា​នៅក្នុង Telegram បណ្តាលឱ្យ​លេច​រូបភាព និង​វីដេអូ សំខាន់ៗ

0

ក្រុម​សន្តិសុខ Telegram បានប្រកាសថា patch ភាព​ងាយ​រងគ្រោះ​ដែលនាំឱ្យ audio និង video files មាន​បញ្ហា ដោយ​រក្សាទុក​នៅក្នុង​ឧបករណ៍​អ្នក​ប្រើ macOS។ បញ្ហា​នេះ​មាននៅ​ក្នុង “secret chat” ដែល​ផ្តល់នូវ​លក្ខណៈពិសេស​ឯក​ជន​បន្ថែម។

នៅពេល​ប្រើ secret chat feature នៅក្នុង telegram, chat ត្រូវបាន​អ៊ី​ន​គ្រីប end to end និង​វា​មិនអាច forward សារ​ទៅកាន់​អ្នក​ប្រើ​ផ្សេង​ទេ ថែមទាំង files ដែល​បាន​ផ្ញើ​តាម feature នេះ នឹង​បំផ្លាញ​ខ្លួនឯង បន្ទាប់​ការកំណត់​ចំនួន​នៃ​ពេល ដូច្នេះ​ឧបករណ៍​នឹងមិន​រក្សាទុក record ណាមួយ​នៃ​ការសន្ទនា​ទេ។

អ្នកជំនាញ​សន្តិសុខ​អ៊ី​ន​ធឺ​ណី​ត  Dhiraj Mishra បាន​បង្ហើប​ប្រាប់ថា​ជំនាន់ 7.3 នៃ macOS device app មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅក្នុង secret chat feature ដែល​មិន​អនុញ្ញាតឱ្យ​លុប​កំណត់ហេតុ​ទាំងនេះ​ទេ ហើយ នឹងត្រូវ​លេច​ព័ត៌មាន​ពី sandbox path នៅក្នុង​ឯកសារ​ឯកជន​ដែល​បាន​រក្សាទុក។

បញ្ហា​នេះ​អាច​ប៉ះពាល់​ទៅដល់​សកម្មជន គូប្រជែង​នយោបាយ​នៅក្នុង​រដ្ឋាភិបាល អ្នកកាសែត និង​អ្នក ផ្សេងទៀត តែ​មិនបាន​បញ្ជាក់ថា​អ្នក​ប្រើ​ណា​ម្នាក់​ត្រូវបាន​សម្របសម្រួល​នោះទេ។

Telegram ទទួល​របាយការណ៍​កា​លពី​ខែ​ឆ្នូ ឆ្នាំ២០២០ ទាក់ទង​នឹង patch ចម្រុះ​រួមមាន​ទាំង Telegram 7.4។ ក្រុមហ៊ុន​បានផ្តល់​រង្វាន់​ដល់​របាយការណ៍​របស់ Mishra ក្នុង​ទឹកប្រាក់​ចំនួន ៣០០០$ ។

ប្រភពព័ត៌មាន៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here