សមាជិកប្រតិបត្តិការលោះ Egregor ត្រូវប៉ូលិសអ៊ុយក្រែននិងប្រទេសបារាំងចាប់ខ្លួន

0

ប្រតិបត្តិការរួមគ្នារវាងមន្រ្តីអនុវត្តច្បាប់បារាំងនិងអ៊ុយក្រែនឈានដល់ការចាប់ខ្លួនសមាជិកជាច្រើនរបស់ប្រតិបត្ដិការលោះ Egregor នៅក្នុងប្រទេសអ៊ុយក្រែន។ អង្គភាព France Inter រាយការណ៍នៅថ្ងៃអង្គារថា មន្រ្តីអនុវត្តច្បាប់ធ្វើការចាប់ខ្លួនក្រោយពីអាជ្ញាធរបារាំងបានតាមដានក្នុងប្រតិបត្តិការបង់ប្រាក់លោះលើបុគ្គលដែលមានទីតាំងនៅក្នុងប្រទេសអ៊ុយក្រែន។

គេគិតថា បុគ្គលដែលត្រូវបានចាប់ខ្លួនទាំងនោះជាសមាជិករបស់ Egregor ដោយការងាររបស់ពួកគេជាអ្នកលួចចូលក្នុងបណ្តាញសាជីវកម្ម និងពង្រាយឧបករណ៍លោះ។ ប្រទេសបារាំងក៏រាយការណ៍ផងដែរនូវបុគ្គលមួយចំនួនដែលបានផ្តល់ការគាំទ្រខាងយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ។

នៅពេលនេះ គេហទំព័រ Tor របស់ប្រតិបត្តិការ Egregor គឺស្ថិតនៅក្រៅបណ្តាញរួមទាំងគេហទំព័រទូទាត់ប្រាក់និងគេហទំព័រដែលបង្ហាញទិន្នន័យប្រតិបត្តិការ។ ការបង់ប្រាក់លើបណ្តាញ Tor មិនអាចដំណើរការបានទេ ជនរងគ្រោះមិនអាចទាក់ទងជាមួយក្រុមអ្នកបង់ប្រាក់លោះ ឬទាញយកលេខកូដសម្រាប់ប្រាក់សំណងដែលធ្លាប់បានបង់ពីមុននោះទេ។

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here