ប៉ូលិស Europol ចាប់ខ្លួនក្រុមចោរប្តូរស៊ីមចំនួន០៨នាក់ពីបទលួចប្រាក់ច្រើនជាង ១០០ លានដុល្លារអាមេរិក

0

ជនរងគ្រោះចំនួនរាប់ពាន់នាក់រងការវាយប្រហារនៅឆ្នាំ២០២០ពេញមួយឆ្នាំ ដោយពួកគេសុទ្ធតែជាតារា  កីឡា តន្រ្តីករ និងអ្នកមានឥទ្ធិពលលើបណ្តាញអ៊ិនធឺរណិត។ ការស៊ើបអង្កេតពីការវាយប្រហារធ្វើឡើងដោយភ្នាក់ងារពង្រឹងច្បាប់នៃចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ប៊ែលហ្សិក ម៉ាល់តា កាណាដា និង Europol ។ ការស៊ើបអង្កេតបាននាំឲ្យមានការចាប់ខ្លួនឧក្រិដ្ឋជនតាមអ៊ិនធឺរណិតចំនួន០៨នាក់។

ការហេគមានឈ្មោះថា “Sim Swapping” (ការប្តូរស៊ីម)” ។ ឧក្រិដ្ឋកម្មអ៊ិនធឺរណិតធ្វើការគ្រប់គ្រងលើឧបករណ៍ចល័តរបស់ជនរងគ្រោះ ដែលបានធ្វើឲ្យស៊ីមកាតរបស់ជនរងគ្រោះអសកម្ម ក្រោយមកពួកគេទាញយកលេខទាំងអស់បញ្ចូលលេខទៅស៊ីមកាតដែលជាកម្មសិទ្ធិរបស់ឧក្រិដ្ឋកម្មតាមអ៊ិនធឺរណិត។

វិធីសាស្ត្រជៀសផុតពីការហេគ៖

1-ធ្វើបច្ចុប្បន្នភាពលើកម្មវីធីទូរស័ព្ទទៅកាន់កំណែចុងក្រោយ

2-កុំចែកចាយទិន្ន័យផ្ទាល់ខ្លួនលើអនឡាញ

3-កុំប្រើលេខទូរស័ព្ទរបស់អ្នកជាមួយគណនីអនឡាញ

4-ប្រើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ 2FA (កត្តាពីរកត្តា) សម្រាប់សេវាកម្មនៅតាមអ៊ីនធឺរណិតរបស់អ្នកទាំងអស់ជំនួសឱ្យការជ្រើសរើសលេខកូដ OTP / ការផ្ទៀងផ្ទាត់តាមរយៈសារ SMS

5-កុំឆ្លើយតបនឹងអ៊ីម៉ែលដែលគួរឱ្យសង្ស័យឬទូរស័ព្ទដែលសួររកព័ត៌មានផ្ទាល់ខ្លួន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here