ក្រុមហ៊ុន Kia Motors America រងការវាយប្រហារដែលទាមទារប្រាក់លោះចំនួន ២០ លានដុល្លារ

0

ក្រុមហ៊ុន Kia Motors America រងគ្រោះពីមេរោគវាយប្រហារ ransomware របស់ក្រុម DoppelPaymer ដែលបានទាមទារប្រាក់ចំនួន២០លានដុល្លារ។ ក្រុមហ៊ុន Kia Motors America (KMA) មានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Irvine រដ្ឋ California និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Kia Motors Corporation។ KMA មានអ្នកចែកចាយជិតចំនួន៨០០នាក់នៅសហរដ្ឋអាមេរិកជាមួយរថយន្ត និងរថយន្តប្រភេទ SUV ដែលផលិតចេញពីតំបន់ West Point រដ្ឋ Georgia។

នៅថ្ងៃទី១៦ ខែកុម្ភៈ ក្រុមហ៊ុន Kia Motors America ក៏បានដាច់ចរន្តអគ្គីសនីនៅទូទាំងប្រទេសដែលបានជះឥទ្ធិពលដល់កម្មវិធីទូរស័ព្ទចល័ត UVO Link  សេវាកម្មទូរស័ព្ទ​   ប្រព័ន្ធទូទាត់ និងវិបផតរបស់ម្ចាស់ហាង និងគេហទំព័រផ្ទៃក្នុងដែលប្រើប្រាស់ដោយក្រុមហ៊ុនចែកចាយ។

ម្ចាស់ក្រុមហ៊ុន Kia ផុសលើបណ្តាញសង្គម Tweeter ថា នៅពេលពួកគេព្យាយាមរើសឡានថ្មីរបស់ពួកគេ អ្នកចែកចាយម្នាក់ប្រាប់ពួកគេថា ម៉ាស៊ីនមេរលត់ដោយសារតែមានការវាយប្រហារពីមេរោគ ransomware។ នៅពេលដែលយើងបានទាក់ទងក្រុមហ៊ុន Kia Motors America អំពីការដាច់ចរន្តអគ្គិសនី និងពីរបាយការណ៍អំពីមេរោគលោះមេរោគ ransomware ក្រុមហ៊ុន KMA ប្រាប់ពួកយើងថា ពួកគេកំពុងធ្វើការដោះស្រាយលើបញ្ហានៃការដាច់ភ្លើង៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here