ក្រុមហ៊ុន Microsoft បង្ខំលុបកម្មវិធី Flash Player ពីប្រព័ន្ធ Windows 10 កំណែថ្មី

0

ក្រុមហ៊ុន Microsoft កំពុងបង្ខំលើដំណើរការលុបចោលនូវកម្មវិធី Adobe Flash Player កំណែ32-bit ពីប្រព័ន្ធប្រតិបត្តិការ Windows 10 កំណែថ្មី។ នៅក្នុងខែតុលា ក្រុមហ៊ុន Microsoftចេញនូវការអាប់ដេត KB4577586 ដើម្បីដក Flash Player កំណែ32-bit ចេញពីប្រព័ន្ធប្រតិបត្តិការ Windows  និងរារាំងមិនឱ្យមានការដំឡើងវាម្តងទៀត។

ចាប់តាំងពីម្សិលមិញមកក្រុមហ៊ុន Microsoft បានចាប់ផ្តើមចែកចាយការធ្វើបច្ចុប្បន្នភាពដើម្បីដកកម្មវិធី Adobe Flash Player ចេញពីប្រព័ន្ធប្រតិបត្តិការ Windows 10 (KB4577586) តាមរយៈ Windows Update។

នៅក្នុងការធ្វើតេស្តសាកល្បងរបស់យើង ការធ្វើបច្ចុប្បន្នភាពត្រូវបានដំឡើងដោយស្វ័យប្រវត្តិដោយពុំមានការអនុញ្ញាតពីអ្នកប្រើប្រាស់ និងបានប្រាប់អ្នកប្រើប្រាស់ជាមុននោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here