FBI ទំនងជាអាចចូលមើលសារក្នុងកម្មវិធីផ្ញើសារ Signal លើទូរស័ព្ទ iPhone

0

នាពេលថ្មីៗនេះតុលាការចេញផ្សាយនូវឯកសារមួយបញ្ជាក់ថា អង្គភាព FBI ទំនងជាបានបង្កើតឧបករណ៍ដើម្បីចូលមើលសារក្នុងកម្មវិធីផ្ញើសារ Signal លើទូរស័ព្ទiPhone។ លើសពីនេះ ក៏មានក្រុមហេគឃ័រផ្សេងទៀតកំពុងតែកំណត់គោលដៅលើកម្មវិធីផ្ញើសារដូចជាWhatsAppនិងកម្មវិធីផ្សេងទៀតដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់ចំនួនរាប់លាននាក់។

ការវាយប្រហារលើកម្មវិធីផ្ញើសារដែលមានការអ៊ីនគ្រីបមានភាពពេញនិយមបំផុតនៅរយៈពេលប៉ុន្មានខែថ្មីៗនេះ។អ្នកជំនាញទទួលបានតម្រុយមួយចំនួនតាមរយៈសារ Seamus Hughes ក្នុងកម្មវិធីបង្ហាញពីភាពឥតខ្ចោះ(Extremism) នៅសាកលវិទ្យាល័យ George Washington។

ឯកសារដែលចេញពីតុលាការក៏មាននូវរូបភាពអេក្រង់(screenshots)ដែលជាសារក្នុងកម្មវិធីSignal របស់បុរសដែលត្រូវសមត្ថកិច្ចចាប់ខ្លួននៅឆ្នាំ២០២០ពីបទធ្វើប្រតិបត្តិការជួញដូរកាំភ្លើងនៅទីក្រុងញូវយ៉ក៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here