ម៉ាស៊ីនមេរបស់ក្រុមហ៊ុនរូបិយប័ណ្ណរបស់ចក្រភពអង់គ្លេស EXMO ត្រូវគេបិទឲ្យនៅក្រៅបណ្តាញជាបណ្តោះអាសន្នក្រោយពីរងការកំណត់គោលដៅនៅក្នុងការវាយប្រហារ(DDoS)។ ខណៈពេលដែលពុំមានការធ្វើបច្ចុប្បន្នភាពណាមួយត្រូវបានចេញផ្សាយចាប់តាំងពីមានការវាយប្រហាររបស់ DDoS នោះម៉ាស៊ីនមេ និងគេហទំព័ររបស់វេទិកាឥឡូវនេះវិលមកអនឡាញវិញហើយ។
គេចុះបញ្ចី EXMO ជាបណ្តោះអាសន្នជាមួយអាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុអង់គ្លេស (FCA) ដែលជាអាជីវកម្មទ្រព្យសកម្ម crypto រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីមានសំណើរមួយដែលដាក់នៅខែមេសា ឆ្នាំ២០២០។ក្រុមហ៊ុនប្តូររូបិយប័ណ្ណអង់គ្លេសចាត់ទុកខ្លួនឯងថាជាក្រុមហ៊ុនប្តូររូបិយវត្ថុ crypto ធំបំផុតមួយនៅអឺរ៉ុបអះអាងថា នៅខែធ្នូ ឆ្នាំ២០២០ អ្នកវាយប្រហារដែលមិនស្គាល់អតុ្តសញ្ញាណអាចដកប្រាក់ប្រមាណ៥ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ខ្លួនក្រោយពីបានប៉ះពាល់ដល់កញ្ចប់Hot របស់ EXMO ។
មិនដូចកញ្ចប់ Cold នោះទេ ដែលជាកញ្ចប់ពុំមានអ៊ិនធឺរណិតខណៈកញ្ចប់ Hot មានភ្ជាប់តាមអ៊ិនធឺរណិត ហើយត្រូវបានផ្លាស់ប្តូរដើម្បីរក្សាទុកទ្រព្យសម្បត្តិជាបណ្តោះអាសន្នសម្រាប់ការផ្ទេរប្រាក់ និងប្រតិបត្តិការបន្ត។ក្រុមហ៊ុន EXMO ផ្អាករាល់ប្រតិបត្តិការដកប្រាក់ទាំងអស់ ក្រោយពីកើតមានឧប្បត្តិហេតុនេះ។ក្រុមហ៊ុន EXMOបន្ថែមទៀតថា រាល់ការខាតបង់របស់អ្នកប្រើប្រាស់ក្នុងឧប្បត្តិហេតុនោះនឹងមានការទទួលខុសត្រូវនិងសងប្រាក់វិញទាំងស្រុងពីក្រុមហ៊ុនEXMO៕
ប្រែសម្រួល៖ប៉ោក លក្ខិណា