WhatsAppនឹងមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាននិងផ្ញើសារទេប្រសិនបើអ្នកប្រើប្រាស់បដិសេធគោលការណ៍ឯកជនថ្មី

0

កម្មវិធី WhatsApp បញ្ជាក់ថា អ្នកប្រើប្រាស់អាចអានឬផ្ញើសារបានទេលុះត្រាតែអ្នកប្រើប្រាស់ទាំងនោះព្រមនឹងច្បាប់ស្តីពីការចែករំលែកទិន្នន័យផ្ទាល់ខ្លួនជាមួយ Facebook ។ នៅថ្ងៃអាទិត្យ ក្រុមហ៊ុនបានចែករំលែកព័ត៌មានលម្អិតស្តីពីលក្ខខណ្ឌដែលសេវាកម្មថ្មីនឹងជះឥទ្ធិពលដល់អ្នកប្រើប្រាស់របស់ខ្លួន។

នៅខែមុន ក្រុមហ៊ុន WhatsApp បានស្នើសុំឱ្យអ្នកប្រើប្រាស់ទាំងអស់យល់ព្រមជាមួយនឹងការធ្វើបច្ចុប្បន្នភាពដែលនឹងអនុញ្ញាតឱ្យអ្នកផ្ញើសារចែកចាយទិន្នន័យផ្ទាល់ខ្លួនដូចជាលេខទូរស័ព្ទ និងទីតាំងជាមួយក្រុមហ៊ុន Facebook។ ក្រុមហ៊ុន WhatsApp នឹងចាប់ផ្តើម“ស្នើសុំយឺតៗដល់អ្នកប្រើប្រាស់” ដើម្បីបិទមុខងារទាំងស្រុងនៅក្នុងកម្មវិធីសារ ប្រសិនបើអ្នកប្រើប្រាស់មិនបានធ្វើបច្ចុប្បន្នភាពមុនថ្ងៃទី១៥ ខែឧសភា។

ក្រុមហ៊ុន WhatsApp បានសរសេរនៅលើប្លុករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈថា ក្រោយពីធ្វើបច្ចុប្បន្នភាពរួច សារឯកជនរបស់អ្នកប្រើប្រាស់នឹងបន្តមានសុវត្ថិភាព។ ក្រុមហ៊ុនអះអាង “យើងនឹងការពារការសន្ទនាផ្ទាល់ខ្លួនរបស់អ្នកជាមួយការអ៊ិនគ្រីបពីដើមដល់ចប់ដូច្នេះមិនថា កម្មវិធី WhatsApp និងកម្មវិធី Facebook មិនអាចមើលឃើញសារឯកជនទាំងនេះបាននោះទេ” ។

សេចក្តីរាយការណ៍បន្ថែមទៀតថា ការធ្វើបច្ចុប្បន្នភាពនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលជជែកជាមួយអ្នកធ្វើអាជីវកម្ម ឬទិញទំនិញតាមអ៊ិនធឺរណិតហើយមុខងារនេះអាចជាជំរើសល្អ៕ 

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here