គុណវិបត្តិកម្មវិធីSHAREitអាចឲ្យអ្នកវាយប្រហារប្រតិបត្តិលេខកូដពីចម្ងាយ

0

កម្មវិធី SHAREit ជាកម្មវិធីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Smart Media4U Technology Pte. Ltd។  SHAREit ក៏ជាក្រុមហ៊ុនបច្ចេកវិទ្យាសកលក្នុងប្រទេសសិង្ហបុរី។ ដំបូងឡើយ កម្មវិធី SHAREit ផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាចិនឈ្មោះ Lenovo។

អ្នកជំនាញមកពី Trend Micro រកឃើញភាពងាយរងគ្រោះក្នុងកម្មវិធី SHAREit ខណៈដែលកម្មវិធីនោះមានការទាញយកច្រើនជាង១ពាន់លានដងពីGoogle Play។ ភាពងាយរងគ្រោះអាចរងការបំពាននាំឲ្យមានការលេចធ្លាយនូវទិន្នន័យសំខាន់ៗរបស់អ្នកប្រើប្រាស់ និងបណ្តាលឲ្យមានការប្រតិបត្តិលេខកូដបំពាន និងមានការប្រតិបត្តិលេខកូដពីចម្ងាយ។

នៅក្នុងដំណាក់កាលដំបូង គេអាចប្រើប្រាស់ភាពងាយរងគ្រោះដើម្បីទាញយកនិងលួចឯកសារពីឧបករណ៍របស់អ្នកប្រើប្រាស់ ដោយកត្តានេះកើតឡើងក៏មានពាក់ព័ន្ធជាមួយនឹងកម្មវិធីផងដែរខណៈដែលកម្មវិធីអនុញ្ញាតឱ្យមានការផ្ទេរ និងទាញយកឯកសារផ្សេងៗដូចជាកញ្ចប់ប្រព័ន្ធប្រតិបត្តិការ Android (APK) ។ យោងតាមប្រភពអ្នកជំនាញបានឲ្យដឹងថា បញ្ហាសន្តិសុខត្រូវតែមានការយកចិត្តទុកដាក់ខ្លាំងសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីសហគ្រាស និងអ្នកប្រើប្រាស់ផងដែរ។

សម្រាប់ការប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តប្រកបដោយសុវត្ថិភាព អ្នកប្រើប្រាស់ត្រូវធ្វើបច្ចុប្បន្នភាព និងជួសជុលប្រព័ន្ធប្រតិបត្តិការទូរស័ព្ទជាទៀងទាត់។ អ្នកប្រើប្រាស់គួរតែអាន និងសិក្សាពីព័ត៌មាន ឬអត្ថបទនានាស្តីពីកម្មវិធីដែលពួកគេទាញយកប្រើប្រាស់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here