មុខងារ Proxy ថ្មីរបស់ក្រុមហ៊ុន Apple នឹងអាចការពារការ​លេចធ្លាយអាសយដ្ឋាន IP ទៅកាន់គេហទំព័រ Google

0

ជាមួយនឹងការធ្វើបច្ចុប្បន្នាភាព iOS 14.5 នាពេលខាងមុខនេះ ក្រុមហ៊ុន Apple នឹងបង្ហាញមុខងារមួយ ដែលធានាថា ក្រុមហ៊ុន Google នឹងមិនអាចទទួលបានអាស័យដ្ឋាន IP របស់អ្នកប្រើប្រាស់ iOS នោះទេ។ ដំណើរការរុករកសុវត្ថិភាពទាំងអស់លើ Safari នឹងត្រូវឆ្លងកាត់ឡើងវិញតាមរយៈម៉ាស៊ីនមេ proxy ដែលគ្រប់គ្រងដោយក្រុមហ៊ុនApple។ លោក Maciej Stachowiak ប្រធានផ្នែកវិស្វកម្ម Webkit នៅក្រុមហ៊ុន Apple ជាអ្នកបញ្ជាក់ពីមុខងារថ្មីនេះ។

ទោះយ៉ាងណាក៏ដោយ លក្ខណៈពិសេសនេះគឺជាជម្រើស ដោយវាពុំកំណត់តម្រូវដាច់ខាតដូចជាការធ្វើបច្ចុប្បន្នភាពគោលការណ៍របស់កម្មវិធី Whatsapp នោះទេ។ មុខងារនេះនឹងមានសកម្មភាពនៅពេលដែលអ្នកប្រើប្រាស់ធ្វើការជ្រើសរើសវារួច។ “ការព្រមានអំពីការលួចបន្លំគេហទំព័រ” នឹងមាននៅលើការកំណត់ Safari iOS របស់ក្រុមហ៊ុន Apple នៅលើឧបករណ៍ iPhone និង iPad ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple ពុំមានបំណងធ្វើការប្រឆាំងនឹងការចែករំលែកអត្តសញ្ញាណអ្នកប្រើប្រាស់នោះទេ។ ក្រុមហ៊ុនគ្រាន់តែមានអារម្មណ៍មួយថា អ្នកប្រើប្រាស់គួរតែមានការនិយាយស្តីជជីកសួរទៅកាន់ក្រុមហ៊ុនផលិតកម្មវិធីថា ក្រុមហ៊ុនទាំងនោះនឹងចែករំលែកអត្តសញ្ញាណរបស់ពួកគេ ឬយ៉ាងណា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here