របាយការណ៍ថ្មីៗចេញដោយការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានព្រមានជាសាធារណៈ និង អង្គភាពឯកជនអំពីបញ្ហានៃការវាយប្រហារសេវាតាមប្រព័ន្ធសំឡេង (telephonic denial of service (TDoS)) ដែលកើតមានពីរខែមកហើយ។
នេះជាការវាយប្រហារដែលមានបំណងចង់រំខានដល់ប្រព័ន្ធទូរស័ព្ទ ដោយរាំងខ្ទប់ការហៅទូរស័ព្ទចូល និងចេញ នេះអាចជាគ្រោះថ្នាក់ដល់ប្រព័ន្ធទូរស័ព្ទបន្ទាប់ដូចជា ៩១១ បើសិនជារងការវាយប្រហារ។
ភ្នាក់ងារសហព័ន្ធបានថ្លែងថា៖ “គោលដៅនៃអ្នកវាយប្រហារគឺចង់រំខានដល់សកម្មភាពទូរស័ព្ទ ឱ្យចំណាយពេលយូរតាមដែលអាចធ្វើបាន ដើម្បីវាយប្រហារលើប្រព័ន្ធទូរស័ព្ទគោលដៅ និងកាត់ បន្ថយសមត្ថភាពឆ្លើយតបស្របច្បាប់” ។ អ្នកជំនាញ FBI ជឿជាក់ថាការវាយប្រហារនេះអាចនាំទៅ ដល់ការបាត់បង់ជីវិតមនុស្ស ដូច្នេះបញ្ហានេះត្រូវតែយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់។
ម្យ៉ាងទៀត អ្នកជំនាញ FBI ក៏បានដាស់តឿនបន្ថែមថាការិយាល័យរដ្ឋាភិបាលអាចជាក្រុមគោលដៅ នៃការវាយប្រហារនេះ ដោយសារតែការធ្វើបច្ចុប្បន្នភាពនៅមានកម្រិតនៅក្នុងរចនាសម្ព័ន្ធនៃ ទំនាក់ទំនងរបស់ស្ថាប័ន។
ដើម្បីការពារផលវិបាកដែលអាចកើតមាននៅក្នុងការវាយប្រហារនេះ ភ្នាក់ងារ FBI បានផ្តល់ អនុសាសន៍មួយចំនួនដូចខាងក្រោម៖
- ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តផែនការជាបន្ទាន់
- ប្រើលេខទូរស័ព្ទបន្ទាន់ផ្សេងក្នុងករណីសេវា ៩១១ មិនអាចដំណើរការ
- Sign up ជូនដំណឹងដោយស្វ័យប្រវត្តិពីរដ្ឋាភិបាលក្នុងតំបន់ ឬដោយអ៊ីម៉ែល ឬសារ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា