Twitter បាន​លុប​គណនី​ជាច្រើន ដែល​ជាប់ទាក់ទង​នឹង​រដ្ឋាភិបាល​រុ​ស្ស៊ី

0

បន្ទាប់ពី​ការស៊ើបអង្កេត profile របស់​អ្នកប្រតិបត្តិ​មួយចំនួន​មក Twitter សម្រេចចិត្ត​លុប​គណនី​ជា ច្រើន​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​រូ​ស្ស៊ី ដែល​បាន​បញ្ជូន​ព័ត៌មាន​មិន​ពិត​ពី​អាមេរិក សហភាព​អ៊ឺរ៉ុប និង​អង្គការ NATO។ Platform ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​លើកឡើងថា​គណនី​ទាំងនេះ ជា​ផ្នែក​មួយ​នៃ បណ្តាញ​ដាច់ដោយឡែក​ពី​រដ្ឋាភិបាល​រូ​ស្ស៊ី។

ក្រុមហ៊ុន company’s communiqué បាន​សម្តែង​មតិ​ថា៖ “ការស្រាវជ្រាវ​របស់​យើង​នាំទៅដល់​ការរក ឃើញ និង​ការ​លុបនៃ​បណ្តាញ យ៉ាងហោចណាស់​គណនី​ក្លែងក្លាយ​ចំនួន៦៩ ដែលមាន​អត្តសញ្ញាណ platform ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ប្រតិបត្តិ​ដោយ​រដ្ឋាភិបាល​រូ​ស្ស៊ី។ យោងតាម Twitter គណនី ទាំងនេះ​ផ្ញើ​ព័ត៌មាន និង​គោលនយោបាយ​គាំទ្រ​រូ​ស្ស៊ី ខណៈ​គណនី​ផ្សេង​ត្រូវបាន​ប្រើ​ដើម្បី​រិះគន់ អង្គការ NATO និង​សហភាព​អ៊ឺរ៉ុប។

នៅ​ដំណាក់កាល​ទី២ Twitter បាន​លុប​គណនី៣១ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ភ្នាក់ងារ​ស្រាវជ្រាវ​អ៊ីនធឺណិត និង​រដ្ឋាភិបាល​រូ​ស្ស៊ី៖ “គណនី​ទាំងនេះ​ពង្រាយ​សារ​មិន​ចូលចិត្ត ដែល​ផ្ញើ​ចេញ​ដោយ​ដៃគូ IRA និង ភ្នាក់ងារ​ឆ្លាត​វៃ​របស់​រូ​ស្ស៊ី ហើយ​មាន​គោលដៅ​វាយប្រហារ​អាមេរិក និង​សហភាព​អ៊ឺរ៉ុប” បើ​យោងតាម របាយការណ៍។

មានការ​ព្រួយបារម្ភ​ពី​អន្តរាគមន៍​របស់​រូ​ស្ស៊ី​នៅក្នុង​កិច្ចការ​សាធារណៈ​នៅ​អាមេរិក និង​សហភាព​អ៊ឺរ៉ុប បន្ទាប់ពី​មានការ​វាយប្រហារ​រប​ស់​រដ្ឋាភិបាល​រូ​ស្ស៊ី​ទៅលើ​ដំណើរការ​បោះឆ្នោត​នៅ​អាមេរិក​កាលពី​ឆ្នាំ ២០១៦ ដែលជា​លទ្ធផល​លោក Donald Trump ក្លាយជា​ប្រធានាធិបតី។ ការវាយប្រហារ​នេះ គឺអាច ធ្វើបាន​តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បើតាម​ការវិភាគ​ពី​ក្រុមហ៊ុន Cambridge Analytica។

នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បានធ្វើ​សកម្ម​ភាពស្រដៀងគ្នា​នេះ។ កាល ពី​ខែមិថុនា ឆ្នាំមុន Twitter បាន​លុប​គណនី​ជាង ៣៣ពាន់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ ព័ត៌មាន​មិន​ពិត​ដែល​បញ្ចេញ​ដោយ​រូ​ស្ស៊ី ចិន និង​តួ​គី៕

ប្រភពព័ត៌មាន៖ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here