ដោយសារតែ ប្រព័ន្ធអនឡាញមានបញ្ហា ក្រសួងសុខាភិបាល West Bengal, India បានធ្វើឱ្យព័ត៌មាន ប្រជាជនរបស់ខ្លួន ៨លាននាក់ ស្តីពីលទ្ធផលតេស្តកូវីដ១៩ ខ្ចរខ្ចាយ។ រាយការណ៍ដោយអ្នកជំនាញ Sourajeet Majumder ដែលបានជួបហេតុការណ៍ស្រដៀងគ្នានេះ។
Majumder បាននិយាយថា៖ “ខ្ញុំអាចបញ្ជាក់ថា ខ្ញុំរកឃើញបញ្ហានៅក្នុងគេហទំព័ររបស់រដ្ឋាភិបាល ឥណ្ឌា ដែលបានធ្វើឱ្យព័ត៌មានប្រជាជនរាប់លាននាក់បានលេចធ្លាយ” ។ អ្នកជំនាញបានថ្លែងថា៖ នៅក្នុងរបាយការណ៍បានសរសេរថាមានព័ត៌មានសម្ងាត់ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន និងព័ត៌មានជាច្រើនទៀត។
Majumder បានបង្ហាញថាហេគឃ័រអាចទាញយកលទ្ធផលធ្វើតេស្តតាមរយៈ ដំណើរការ URL ធម្មតា ដូចខាងក្រោម៖
- https://cpms.wbhealth.gov[.]in:8003/Covid19.aspx?SRFID=1931XXXXXX1
- https://cpms.wbhealth.gov[.]in:8003/Covid19.aspx?SRFID=1931XXXXXX2
- https://cpms.wbhealth.gov[.]in:8003/Covid19.aspx?SRFID=1931XXXXXX3
សំណាងអាក្រក់ នេះមិនមែនជាលើកទីមួយទេ។ កាលពីពីរបីខែមុន បន្ទប់ពិសោធឯករាជ្យជាច្រើន ក៏ទទួលរងផលប៉ះពាល់ហេតុការណ៍ស្រដៀងនេះដែរ គឺលទ្ធផលធ្វើតេស្តជម្ងឺកូវីដ១៩ ត្រូវបាន ផ្សព្វផ្សាយដោយសារតែកំហុស URL configuration error។ អ្នកគ្រប់គ្រង IT ដែលទទួលខុសត្រូវរក្សា ទុកទិន្នន័យទាំងនេះ គួរតែមានវិធីសាស្ត្រការពារភាពឯកជនរបស់អ្នកជម្ងឺ ខណៈពេលដែលការលេច ព័ត៌មាននេះអាចបង្កឱ្យមានផលវិបាកផ្សេង៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា