Facebook បានប្រកាសថា នឹងមិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook នៅប្រទេសអូស្រ្ដាលីធ្វើការចែកចាយ ឬបង្ហោះបទអត្ថបទអ្វីទាំងអស់។ ជាក់ស្ដែង នៅពេលនេះ បណ្ដាញសង្គម Facebook នៅប្រទេសអូស្រ្ដាលីត្រូវបានកាត់ដាច់ទាំងស្រុងហើយ។ Facebook សម្រេចិត្ដបិទចោលនេះ ក៏ព្រោះក្នុងគោលបំណងឆ្លើយតបទៅកាន់រាជរដ្ឋាភិបាលប្រទេសអូស្រ្ដាលីវិញ ចំពោះការចេញនូវច្បាប់ថ្មីមួយ។
បើយោងតាមសារព័ត៌មានបានចុះផ្សាយថា Facebook បានធ្វើការបិទចោល Page មួយចំនួនដែលជាភ្នាក់ងាររាជរដ្ឋាភិបាលប្រទេសអូស្រ្ដលី ក៏ដូចជា Page របស់ភ្នាក់ងារពង្លាត់អគ្គិភ័យ មន្ទីរពេទ្យ និង មណ្ឌលសុខភាពជាដើម។ ដោយអ្នកប្រើនៅក្នុងប្រទេសមួយនេះ មិនអាចមើលឃើញការបង្ហោះ ឬព័ត៌មានអ្វីនៅលើ Pages ទាំងនោះឡើយ។ ជាងនេះទៅទៀត សម្រាប់អ្នកប្រើប្រាស់នៅប្រទេសដទៃក៏មិនអាចមើលឃើញ ឬក៏ធ្វើការចែករំលែកអ្វីដែលបង្ហោះដោយអ្នកប្រើប្រាស់នៅប្រទេសអូស្រ្ដាលីផងដែរ។ សម្រាប់មូលហេតុដែលធ្វើឲ្យមានការរឹតបន្ដឹង ចំពោះតែអ្នកប្រើប្រាស់នៅប្រទេសអូស្រ្ដាលីនោះ គឺដោយសារតែរាជរដ្ឋាភិបាលបានចេញនូវច្បាប់ថ្មីមួយ តម្រូវឲ្យក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់បង់ប្រាក់ទៅកាន់អង្គភាពសាព័ត៌មានរបស់ប្រទេសអូស្រ្ដាលី ដោយក្នុងនោះក៏មានក្រុមហ៊ុន Google ផងដែរ។
តាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook បានចុះផ្សាយថា ព្រោះតែច្បាប់ថ្មីនេះ មិនបានផ្ដល់នូវការណែនាំ និងកំណត់ឲ្យបានច្បាស់លាស់ ដូចច្នេះ Facebook ក៏សម្រេចបញ្ឈប់ការផ្ដល់មានព័ត៌មានផ្សេងសម្រាប់អ្នកប្រើបណ្ដាញសង្គមនៅប្រទេសអូស្រ្ដាលីតែម្ដង។ យ៉ាងណាមិញ ការបង្ហោះព័ត៌មាននៅក្នុងប្រទេសមួយនេះអាចនឹងត្រឡប់ទៅរកភាពធម្មតាវិញ ប្រសិនបើច្បាប់ថ្មីនេះមានការកែសម្រួល។