ប្រទេសអូស្រ្ដាលីនឹងមិនធ្វើការកែប្រែច្បាប់អ្វីទាំងអស់ ទោះបីជាបណ្ដាញសង្គម Facebook ត្រូវបានបិទចោលក៏ដោយ

0

Facebook បានធ្វើការបិទចោលរាល់ការបង្ហោះព័ត៌មានផ្សេងៗរបស់ប្រជាជនអូស្រ្ដាលី និងបានស្នើសុំឲ្យមានការកែសម្រួលច្បាប់នេះឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលប្រទេសនេះបានចេញនូវច្បាប់ថ្មីមួយពាក់ព័ន្ធនឹងការបង់ប្រាក់ទៅកាន់អង្គភាពសារព័ត៌មានអូស្រ្ដាលី។ ដោយឡែកនៅពេលនេះ រាជរដ្ឋាភិបាលប្រទេសអូស្ដ្រាលីក៏បានឆ្លើយតបទៅវិញផងដែរថា នឹងមិនមានការកែប្រែអ្វីទាំងអស់។

តាមរបាយការណ៍ពីសារព័ត៌មាន Reuters បានឲ្យដឹងថារាជរដ្ឋាភិបាលអូស្ត្រាលីនឹងមិនធ្វើការកែប្រែច្បាប់ថ្មីនេះឡើយ ពោលគឺ ក្រុមហ៊ុនបណ្ដាញសង្គមនានា នៅតែតម្រូវឲ្យធ្វើការបង់ប្រាក់ទៅឲ្យអង្គភាពសារព័ត៌មានរបស់អូស្រ្តាលីសម្រាប់ការបង្ហោះព័ត៌មានដដែល។ ជាពិសេស ក្រុមហ៊ុនធំៗ ទាំង 2 គឺ Facebook និង Google ដែលបានបង្ហាញនូវភាពមិនពេញចិត្ដជាខ្លាំងចំពោះច្បាប់ថ្មីនេះ ហើយក៏បានបិទចោលមិនឲ្យអ្នកប្រើប្រាស់នៅប្រទេសអូស្រ្ដាលី ធ្វើការបង្ហោះ ឬស្វែងរកព័ត៌មាននៅលើបណ្ដាញសង្គមរបស់ខ្លួនទៀតផង។ ជាការឆ្លើយតបទៅវិញ រាជរដ្ឋាភិបាលអូស្រ្ដាលីក៏បានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់នៅលើបណ្ដាញសង្គម Facebook ជាពិសេសគឺការឃោសនាអំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ជាដើម។ ដោយចាប់ផ្ដើមធ្វើការផ្សព្វផ្សាយ ឬបង្ហោះព័ត៌មាននៅលើគេហៈទំព័រផ្សេងៗ របស់ប្រទេសអូស្រ្ដាលី ដូចជា ABC News ជំនួសវិញ។

សរុបមក ភាគីទាំង 2 នេះនៅតែមិនទាន់មានដំណោះស្រាយសមស្របនៅឡើយទេ ហើយភាពតានតឹងរវាងរដ្ឋាភិបាលអូស្រ្ដាលី និងក្រុមហ៊ុន Facebook ក៏នៅតែកើនឡើងដដែល។ ដូច្នេះយើងមានតែចាំមើលថាតើ Facebook នឹងនៅតែបន្ដបិទប្រព័ន្ធផ្សព្វផ្សាញសម្រាប់ប្រទេសមួយនេះទៀត ឬយ៉ាងណា។

LEAVE A REPLY

Please enter your comment!
Please enter your name here