ភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) បានប្រកាសជាសាធារណៈអំពីមគ្គុទ្ទេសសម្រាប់សមាជិក សហគមន៍សុវត្ថិភាពអ៊ីនធឺណិត ដើម្បីរៀនពីបច្ចេកទេសសម្រាប់ការពារបណ្តាញអាជីវកម្ម និង ព័ត៌មានសំខាន់ៗ ជាមួយនឹងការអនុវត្តនៃគម្រូដែលមានឈ្មោះថា Zero Trust។ មគ្គុទ្ទេសដ៏ស្មុគស្មាញ នេះបានបង្ហាញយ៉ាងលម្អិតពីផលប្រយោជន៍នៃបច្ចេកទេសនេះ ដែលអាចបង្ហាញពីបញ្ហាដែលកើត មាននៅលើប្រព័ន្ធគ្រប់គ្រង។
ការទទួលយកនៃគម្រូ Zero Trust គឺពឹងផ្អែកលើការសន្និដ្ឋានថាឧប្បត្តិហេតុដែលបានកើតឡើងជៀស មិនផុតនោះ គម្រូនេះនឹងលុបការជឿទុកចិត្ត (trust) នៅក្នុងប្រព័ន្ធចេញ ចំណុចនៅក្នុងបណ្តាញ និង សេវា រួមទាំងការបញ្ជាក់បន្តការអនុវត្តតាមរយៈព័ត៌មានដែលប្រមូលបាននៅពេលជាក់លាក់។ NSA បានបញ្ចាក់ថា Zero Trust នឹងអនុញ្ញាតឱ្យអ្នកគ្រប់គ្រងប្រព័ន្ធអាចកំណត់ដំណើរការ និង គ្រប់គ្រង របៀបដែលឧបករណ៍និងអ្នកប្រើទំនាក់ទំនងជាមួយនឹងព័ត៌មាន កាត់បន្ថយបញ្ហារំលោភអត្តសញ្ញាណ ការគេងប្រវញ្ចពីចម្ងាយ ឬការគំរាមកំហែងផ្នែកខាងក្នុង។
នៅក្នុងសារ ភ្នាក់ងារបានបន្ថែមថា៖ “ប្រព័ន្ធដែលដំណើរការជាមួយនឹង Zero Trust នឹងមានវិធីសាស្ត្រ ល្អដើម្បីបង្ហាញបញ្ហាដែលរកឃើញ ដោយសារប្រតិបត្តិការដំណើរគន្លឺះថ្មីនេះ មានភ្ជាប់មកជាមួយនូវ ការថែទាំ និងផែនការយ៉ាងល្អ” ។
ការទទួលយក Zero Trust នឹងអាចធ្វើឱ្យប្រព័ន្ធអ្នកគ្រប់គ្រងបញ្ឈប់សកម្មភាពអាក្រក់ភ្លាមនៅពេល ប្រព័ន្ធត្រូវបាន registered ដោយរាំងខ្ទប់សមត្ថភាពរីករាលដាលឆ្លងកាត់បណ្តាញរបស់មេរោគ និង កាត់បន្ថយការវាយប្រហារ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា









