ការបង្ហាញ​អំពី វិធីសាស្ត្រ​បំបែក​ការ​គណនា RSA Encryption មាននៅ​ទីនេះ

0

អ្នកស្រាវជ្រាវ​អាឡឺម៉ង់​បាន​ថ្លែងថា RSA algorithm ត្រូវបាន​អ៊ី​ន​គ្រីប​ដោយ​អ្នកវិភាគ cryptographic ដែល​អាច​បង្ហាញ​ពី​ការរកឃើញ​នៅក្នុង​វិស័យ​គណិតវិទ្យា ឬ​មាន​បញ្ហា​ដល់​សុវត្ថិភាព​អ៊ីនធឺណិត។

One-way functions ដែល​បង្កើត​មូលដ្ឋាន​នៃ​ការ​គណនា (algorithms) អាស្រ័យ​លើ​ភាពលំបាក​នៃ​ការ ដោះស្រាយ​បញ្ហា ទោះបី​ប្រើ​កុំព្យូទ័រ​ដែលមាន​សមត្ថ​ភាព​ដំណើរការ​ខ្ពស់​ក៏ដោយ។ ចំពោះ​សុវត្ថិភាព RSA ឧទាហរណ៍​ថា ត្រូវបាន​ពឹងផ្អែក​ទៅលើ​ភាព​ពិបាក (difficulty) នៃ​ផលិតផល​ដោយសារ​ការ កំណត់​ចំនួន​បឋម​វែង​ចំនួន​ពីរ។

អ្នក​ប្រហែលជា​ចាំ​ថា ប្រព័ន្ធ RSA cryptographic ប្រើ​ចំនួនគត់ និង​ចំនួន​នោះ​ក្លាយជា​ប្រភព​សម្រាប់ ប្រើ digital encryption។ ប្រភេទ​ផ្សេង​នៃ cryptography ប្រើ​ខ្សែកោង​រាង​អេ​លី​ប​ដើម្បី​បង្កើត one-way function ដែល​មិនអាច​ឌី​គ្រីប លើកលែងតែ​តាមរយៈ​កម្លាំង​វាយប្រហារ​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​តេស្ត key ជាច្រើន​ដង។

Claus Schorr ជា​អ្នក​គណិតវិទ្យា និង​អ្នក​បំ​លែង​កូដ បាន​លើកឡើងថា កត្តា​បឋម​អាច​ត្រូវបាន​កាត់​ខ្លី ដើម្បី​កាត់បន្ថយ​បញ្ហា​វ៊ិ​ច​ទ័​រ ហើយ​ងាយស្រួល​បំ​លែង​ទៅជា​ភាសា​ធម្មតា។ ការសន្និដ្ឋាន​ការស្រាវជ្រាវ របស់គាត់ ដែលមាន​ឈ្មោះថា “Fast Factoring Integers in SVP Algorithms” បាន​បង្ហាញថា ដំណើរ ការ​នេះ​អាច​បំផ្លាញ​ដល់ RSA encryption។

ប្រសិនបើ​មានការ​ផ្ទៀងផ្ទាត់ បច្ចេកទេស​នេះ​គួរតែ​ជា​មុខងារ​មួយ ទោះបី​តម្លៃ​នៃ​ការ​អ៊ី​ន​គ្រីប​វែង ក៏ដោយ។ វា​គួរតែ​ចាំ​ថា ការកើនឡើង​នៃ​ប្រវែង​នៃ encryption key គឺជា​ការឆ្លើយតប​ដ៏​ត្រឹមត្រូវ ដើម្បី ធានាថា ការ​គណនា​នៅ​កន្លែង​មួយ​មាន​ភាពស្មុគស្មាញ​ក្នុងការ​គណនា។

Green បាន​ថ្លែងថា វិធីសាស្ត្រ​ឌី​គ្រីប​នេះ​មិនទាន់បាន​បង្ហាញ​ឱ្យបាន​ទូលំទូលាយ​នៅឡើយ​ទេ ការធ្វើ តេស្ត​នៅមាន​តិច​តួ​វ​នៅក្នុង​មជ្ឈដ្ឋាន​ពិត នេះ​ជាការ​ប្រកាសអាសន្ន​ដល់​ស្ថាប័ន​ឱ្យ​ពង្រឹង​ភាព ទន់ខ្សោយ​របស់ខ្លួន មុនពេល​ហេ​គ​ឃ័​រ​ឆ្លៀតឱកាស​ទាញ​ប្រយោជន៍​ពី​គុណវិបត្តិ​ទាំងនេះ។

ប្រភពព័ត៌មាន៖ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១

ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here