YouTube បានសម្រេចលុបចោល Channel របស់កងយោធាមីយ៉ាន់ម៉ាចំនួន 5

0

ប្រទេសមីយ៉ាន់ម៉ាក្នុងពេលបច្ចុប្បន្ននេះ កំពុងតែជួបប្រទះនូវភាពចលាចលទាក់ទងទៅនឹងបញ្ហានយោបាយ រហូតឈានដល់មានការប្រកាសឲ្យបិទបណ្ដាញសង្គមនានា ដូចជា Facebook, Instagram, Massager, WhatsApp និង Twitter ជាដើម។ ដោយឡែកនៅពេលនេះ ក្រុមហ៊ុន YouTube ក៏បានសម្រេចចិត្តលុបចោលនូវឆាលនែល (Channel) ណាទាក់ទងទៅនឹងព័ត៌មានកងយោធាមីយ៉ាន់ម៉ាមួយចំនួនចេញផងដែរ ក្នុងគោលបំណងទប់ស្កាត់ភាពចលាចល។

បើយោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ឆាលនែលព័ត៌មានផ្សព្វផ្សាយអំពីកងយោធាចំនួន 5 ត្រូវបានដកចេញពី YouTube ដោយក្នុងនៅនោះមានដូចជាឆាលនែល State Network, ប៉ុស្តិ៍វិទ្យុ និងប៉ុស្តិ៍ទូរទស្សន៍ MRTV ក៏ដូចជាឆាលនែល Myawaddy Media ដែលតែងតែឃោសនាអកុសលអំពីកងយោធាមីយ៉ានម៉ាជាដើម។ លើសពីនេះទៅទៀត អ្នកនាំពាក្យរបស់ YouTube ក៏បានបញ្ជាក់ដែរថា រាល់វីដេអូទាំងអស់ដែលទាក់ទងទៅនឹងរឿងរ៉ាវនយោបាយ ដូចជាការតវ៉ាប្រឆាំងផ្សេងៗ ត្រូវបានចាត់ថាខុសពីការណែនាំ និងច្បាប់របស់ក្រុមហ៊ុន YouTube ហើយនឹងត្រូវលុបចោលទាំងអស់។ ការលុបចោលនូវវីដេអូទាំងអស់នោះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីមានករណីស្លាប់របស់ក្រុមអ្នកតវ៉ាប្រឆាំងប្រមាណជាង 38 នាក់កាលពីថ្ងៃពុធកន្លងទៅ។

កាលពីកំឡុងពេលបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ 2020 ក្រុមហ៊ុន YouTube ក៏ធ្លាប់បានលុបចោលនូវឆាលនែលដែលតែងតែផ្សព្វផ្សាយព័ត៌មានមិនល្អទាក់ទងរឿងនយោបាយអស់ចំនួន 32 ឆាលនែលរួមមកហើយ។ ចំណែកឯនៅលើបណ្ដាញសង្គម Facebook ក៏ធ្វើការបិទចោលនូវ Page មួយចំនួនទាក់ទងនឹងរឿងកងយោធានៅប្រទេសមីយ៉ាន់ម៉ាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here