WhatsApp សម្រាប់កុំព្យូទ័រទទួលបានមុខងារខលជាសម្លេង និងវីដេអូ

0

WhatsApp បានដាក់ឲ្យប្រើប្រាស់នៅលើកុំព្យូទ័រដែលដំណើការដោយ Windows និង macOS តាំងពីខែឧសភា ឆ្នាំ 2016 មកម្លេះ ដោយកាលនោះយើងអាចប្រើប្រាស់វាបានត្រឹមតែផ្ញើ និងទទួលសារតែប៉ុណ្ណោះ។ រហូតមកដល់ចុងឆ្នាំ 2020 កម្មវិធី WhatsApp នៅលើកុំព្យូទ័រ បានបញ្ចេញមុខងារថ្មី ដែលអនុញ្ញាតឲ្យយើងទំនាក់ទំនងគ្នាងតាមរយៈការខលជាសម្លេង និងខលជាវីដេអូបាន ប៉ុន្តែវាស្ថិតក្នុងដំណាក់ការសាកល្បងនៅឡើយទេ។ ដោយឡែកក្នុងថ្ងៃនេះ WhatsApp បានប្រកាសដាក់ឲ្យប្រើប្រាស់មុខងារខលជាសម្លេង និងខលជាវីដេអូនេះជាផ្លូវការហើយ។

WhatsApp បានបញ្ចេញកំណែអាប់ដេតថ្មី សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ ដែលដំណើការដោយប្រព័ន្ធប្រតិបត្តិការ Windows និង macOS ទទួលបាននូវមុខងារខលជាសម្លេង និងខលជាវីដេអូជាផ្លូវការ ដោយវាមិនស្ថិតនៅក្នុងដំណាក់ការសាកល្បងទៀតនោះទេ។ យ៉ាងណាមិញ មុខងារនេះវាអនុញ្ញាតឲ្យយើងខលទំនាក់ទំនងគ្នា មួយនឹងមួយ សិនប៉ុណ្ណោះ ដោយយើងមិនទាន់អាចខលលក្ខណៈជាក្រុមបាននោះទេ។ ប៉ុន្តែ WhatsApp ក៏បានសន្យាថា ពួកគេនឹងព្យាយាមបញ្ចេញកំណែអាប់ដេតថ្មីបន្តទៀត នៅថ្ងៃខាងមុខ ដើម្បីអនុញ្ញាតឲ្យយើងអាចខលជាសម្លេង និងវីដេអូលក្ខណៈជាក្រុម ឬមានមនុស្សច្រើនបាន។ សម្រាប់ផ្ទាំង UI នៅពេលដែលយើងខលវិញ វាមានប៊ូតុងចំនួន 4 គឺ ប៊ូតុងសម្រាប់បិទ/បើកកាមេរ៉ា, ប៊ូតុងបិទ/បើកប្រដាប់ស្រូបសម្លេង(Microphone), ប៊ូតុង Option និងចុងក្រោយគឺប៊ូតុងមានពណ៌ក្រហម ដែលសម្រាប់ចុចបិទការខល។

នេះជាដំណឺងល្អសម្រាប់អ្នកប្រើប្រាស់កម្មវិធី WhatsApp នៅលើកុំព្យូទ័រ ព្រោះកុំព្យូទ័រវាមានអេក្រង់ធំងាយស្រួលក្នុងការខលជាលក្ខណៈ វីដេអូ ជាងនៅលើទូរសព្ទឆ្លាត។ ម៉្យាងវិញទៀត បើអ្នកមិនធ្លាប់ប្រើប្រាស់កម្មវីធី WhatsApp នៅលើកុំព្យូទ័រក៏អាចសាកល្បងបានដែរ។ យើងអាចទាញយកវាបាននៅក្នុង Microsoft Store ឬនៅលើគេហទំព័ររបស់ WhatsApp ផ្ទាល់ក៏បាន ដោយវាអាចដំណើរការបានចាប់ពី Windows 8 ឡើងទៅ។ សម្រាប់អ្នកប្រើប្រាស់កំព្យូទ័រដំណើការ macOS ក៏អាចទាញយកបានដូចគ្នា ដែលវាមាននៅក្នុង AppStore ឬលើក្នុងគេហទំព័ររបស់ WhatsApp ដូចគ្នា ដោយវាអាចដំណើរការបានចាប់ពី Mac OS X 10.10 ឡើងទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here