Samsung និង Mastercard កំពុងរួមគ្នាអភិវឌ្ឍប័ណ្ណទូទាត់ប្រាក់ថ្មី ជាមួយសេនស័រស្កេនម្រាមដៃ

0

Samsung កំពុងសហការជាមួយក្រុមហ៊ុន Mastercard ទៅលើកាតទូទាត់ប្រាក់ជំនាន់ថ្មី ដែលមានភ្ជាប់មកជាមួយ កន្លែងសេនស័រស្កេនម្រាមដៃ ដើម្បីឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល ក៏ដូចជាចំណេញពេលវេលា និងបន្ថែមសុវត្ថិភាពផងដែរ។ ហេតុដូច្នេះហើយ រៀងរាល់ពេលដែលត្រូវទូទាត់ប្រាក់ នោះគឺថាអតិថិជនទាំងអស់នោះ លែងចាំបាច់ត្រូវការវាយលេខសម្ងាត់ លើម៉ាស៊ីនទូទាត់ប្រាក់តទៅទៀតហើយ ដោយគ្រាន់តែយកម្រាមដៃរបស់ខ្លួន ទៅស្កេនពីលើវាជាការស្រេច។

នេះពិតជាមុខងារដ៏សំខាន់មួយ ក្នុងពេលបច្ចុប្បន្ននេះ ក៏ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសដ៏កាចសាហាវកូវីដ 19 បានមួយកម្រិតដែរ ព្រោះអតិថិជនទាំងអស់នោះ មិនត្រូវការចុចលេខសម្ងាត់លើម៉ាស៊ីន ជាមួយអតិថិជនផ្សេងទៀតទេ។ ប្រសិនបើពួកគេអាចសម្រេចបានជោគជ័យ ដូច្នេះហើយប្រាកដជា ការប៉ះពាល់ដោយផ្ទាល់ នឹងអាចជួយកាត់បន្ថយបាន ដោយអ្នកប្រើប្រាស់ត្រូវការតែ ប៉ះពាល់កាតរបស់ខ្លួនឯងផ្ទាល់ប៉ុណ្ណោះ។ កាលពីនៅក្នុងឆ្នាំ 2017 ក្រុមហ៊ុន Mastercard បានដាក់បង្ហាញអំពី បច្ចេកវិទ្យាស្កេនម្រាមដៃមួយនេះ ជាសាធារណៈម្ដងរួចមកហើយ ដោយឡែក អ្វីដែលពួកគេកំពុងអភិវឌ្ឍន៍នេះ នឹងត្រូវបន្ថែមប្រព័ន្ធការពារសុវត្ថិភាពទៀត ជាមួយបន្ទះឈីបការពារសុវត្ថិភាពខ្ពស់របស់ Samsung ថែមទៀតផង។

បើសិនជាគម្រោងអភិវឌ្ឍន៍ អាចដំណើរការបាន ដូចការរំពឹងទុករបស់ពួកគេ អ៊ីចឹង Samsung គ្រោងនឹងចែកចាយប័ណ្ណទូទាត់ប្រាក់ជំនាន់ថ្មីនោះ ដល់អ្នកប្រើប្រាស់ទាំងឡាយណា ដែលរស់នៅប្រទេសកូរ៉េខាងត្បូងសិន ចាប់ពីអំឡុងឆ្នាំ 2021 ខាងមុខនេះតទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here