Google Chrome សម្រាប់កុំព្យូទ័រទទួលបានកំណែអាប់ដេតថ្មី កែប្រែផ្ទាំងផ្លាស់ប្តូរ User ឲ្យកាន់តែងាយស្រួលប្រើជាងមុន

0

ថ្មីៗនេះ Google បានបញ្ចេញកំណែអាប់ដេតថ្មីទៅឲ្យ Chrome ដែលបានកែប្រែកន្លែងផ្លាស់ប្តូរ User ឲ្យកាន់តែងាយស្រួលក្នុងការប្រើប្រាស់ សម្រាប់អ្នកដែលមានគណនីច្រើនភ្ជាប់ក្នុងឧបករណ៍តែមួយ។

បើតាមការបង្ហាញចេញពីសំណាក់ Google កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា នៅក្នុងកំណែអាប់ដេតថ្មីរបស់គេ គឺបានកែប្រែកន្លែងផ្លាស់ប្តូរ User ដែលកាលពីមុនគឺវាមានភាពស្មុកស្មាញ និងពិបាករកបន្តិចសម្រាប់អ្នកប្រើប្រាស់កម្មវិធី Chrome ជាលក្ខណៈគ្រួសារ ឬមានគ្នាច្រើនជាដើម ដែលត្រូវផ្លាស់ប្តូរទៅ User រៀងៗខ្លួនជាប្រចាំ នៅពេលពួកគេធ្វើការប្រើប្រាស់ម្តងៗ។ មិនខុសនោះទេ សម្រាប់កំណែអាប់ដេតថ្មីនេះដែរ គឺរាល់ពេលដែលយើងបើកដំណើរការកម្មវិធី Chrome នោះ វានឹងលោតផ្ទាំងផ្លាស់ប្តូរ User ដើម្បីឲ្យអ្នកប្រើប្រាស់ជ្រើសរើស User របស់ខ្លួនតែម្តង។ ដោយមើលទៅមានភាពងាយស្រួលចំណាំ និងមានប៊ូតុងមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបន្ថែម User ថ្មី ដោយគ្រាន់តែចុចបូកបន្ថែម ហើយដាក់ឈ្មោះ, ជ្រើសរើសពណ៌ រួចគ្រាន់តែចុចពាក្យ Done ជាការស្រច។

សម្រាប់កំណែអាប់ដេតថ្មីនេះ Google ទើបតែបានបញ្ចេញសម្រាប់តែឧបករណ៍ដែលដំណើការដោយ Windows និង macOS សិនតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ យើងក៏មិនទាន់ដឹងទេថា Google នឹងបញ្ចេញកំណែអាប់ដេតថ្មីនេះ សម្រាប់ Android និង iOS នៅពេលណានៅឡើយនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here