កម្មវិធី unc0ver អាប់ដេតឡើងជំនាន់ 6.0.0 ដើម្បីអនុញ្ញាតឲ្យ Jailbreak លើ iOS 14.3

0

ការធ្វើការហែគ Jailbreak លើប្រព័ន្ធប្រតិបត្តិការ iOS/iPadOS លែងមានប្រជាប្រិយភាព ហាក់បីដូចជា កាលពីប៉ុន្មានឆ្នាំមុនទៀតហើយ ដោយអ្នកប្រើប្រាស់ភាគច្រើន កាន់តែមិនចាំបាច់ត្រូវការវា ព្រមទាំងចាប់ផ្ដើមព្រួយបារម្ភ លើផ្នែកសុវត្ថិភាពផងដែរ។ យ៉ាងណាមិញ ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី unc0ver នៅតែមិនបោះបង់វាចោលដដែល ដោយធ្វើការអាប់ដេតឲ្យជាបន្ដបន្ទាប់ទៀត រហូតមកដល់ជំនាន់ 6.0.0 ក្នុងពេលបច្ចុប្បន្ននេះ។

សម្រាប់កំណែអាប់ដេតឡើងទៅជំនាន់ 6.0.0 នៃកម្មវិធី unc0ver របស់ក្រុមអ្នកអភិវឌ្ឍន៍ Pwn2Ownd ទើបបញ្ចេញកាលពីពេលថ្មីៗនេះ គឺថាវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS 14.3 ចុះមកដល់ជំនាន់ iOS 11 អាចធ្វើការ Jailbreak បានដោយជោគជ័យ។ ខណៈពេលដែល កាលពីនៅលើជំនាន់ 5.0.0 ក្នុងដើមឆ្នាំ 2020 គឺអាចធ្វើការ Jailbreak បានត្រឹមជំនាន់ iOS 13.5 ប៉ុណ្ណោះ រីឯជំនាន់ 5.2.0 ក្នុងខែមេសា ឆ្នាំ 2020 វិញ នោះគឺអាចធ្វើបានជោគជ័យនៅលើជំនាន់ 13.5.5 Beta 1 ប៉ុណ្ណោះ។ ក្រុមអ្នកអភិវឌ្ឍន៍ Pwn2Ownd បានអះអាងថា កម្មវិធី Jailbreak របស់ខ្លួនមួយនេះ ត្រូវបានធានាជូននូវសុវត្ថិភាព និងស្ថេរភាព ដោយអាចដំណើរការកម្មវិធី Jailbreak បានរលូន ស្របនឹងពេលដែល រក្សាការការពារសុវត្ថិភាពដដែល។

ទោះបីជាវាត្រូវបានគេអះអាងបែបនោះក៏ពិតមែន ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពក៏មិនមានកម្រិតខ្ពស់ ដូចជាជំនាន់ដើមពីក្រុមហ៊ុន Apple នោះដែរ ដូច្នេះហើយ ប្រសិនបើមិនចាំបាច់ខ្លាំងនោះទេ គួរតែកុំធ្វើការ Jailbreak ល្អជាជាង។ ចំណែកឯរៀងរាល់ iPhone ដែលបានអាប់ដេតឡើងទៅ iOS 14.4 រួចហើយ គឺមិនអាចទម្លាក់ចុះមក iOS 14.3 វិញបាននោះឡើយ ហើយក៏មិនគាំទ្រជាមួយកម្មវិធី unc0ver v6.0.0 នេះដូចគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here