ក្រុមហេគឃ័រប្រើបច្ចេកទេស SEO ដើម្បីរុញមេរោគ Gootloader Malwareទៅតាមរយៈ Google

0

ការឆ្លងមេរោគលើ Javascript សម្រាប់ Gootkit RAT បង្កើនឱកាសជាច្រើនដល់មេរោគ(malware) រាប់បញ្ចូលទាំងមេរោគរំលោះ។ មេរោគGootloaderប្រើមុខងារស្វែងរកដែលមានគំនិតមិនល្អដើម្បីធ្វើឱ្យលទ្ធផលស្វែងរករបស់ Google ចេញមកប្រឈមនឹងមេរោគ។ លទ្ធផលស្វែងរកចេញមកមានលក្ខណៈស្របច្បាប់ដោយសូម្បីតែក្រុមហ៊ុន Googleក៏រងការវាយប្រហារពីមេរោគប្រភេទនេះផងដែរ ដោយសារតែប្រតិបត្តិកររបស់មេរោគ Gootloader អាចរក្សាបណ្តាញរបស់ម៉ាស៊ីនមេនៅពេលដែលមេរោគនោះកំពុងតែលួចគេហទំព័រ និងគេហទំព័រស្របច្បាប់នានា។

នៅពេលចុចលើតំណភ្ជាប់នៃលទ្ធផលស្វែងរក (search result) នឹងមាការបង្ហាញទំព័រជាក់លាក់មួយដែលហាក់ដូចជាផ្តល់ព័ត៌មានជាក់លាក់ដូចគ្នាទៅនឹងសំណួរស្វែងរក (ដែលពេលខ្លះវាមានលក្ខណៈឆ្គងដែរ) ។

នៅពេលខ្លះប្រសិនបើអ្នកប្រើប្រាស់ធ្វើការទាញយកដោយចុចលើ“direct download link” នោះ​ អ្នកប្រើប្រាស់នឹងទទួលបានហ្វាល .zip archive file ដែលបង្ហាញឯកសារដែលពួកគេស្វែងរកដូច្នោះដែរ។ ឯកសារដែលមានកន្ទុយ.js គឺជាឯកសារមានផ្ទុកមេរោគ និងនាំឲ្យមានការចម្លងមេរោគក្នុងប្រព័ន្ធឯកសារ។

សម្រួល៖ លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here