មេរោគ GoldMax មេរោគ GoldFinder និងមេរោគ Sibot ជាមេរោគទាំង៣ដែលវាយប្រហារលើក្រុមហ៊ុន SolarWinds

0

ក្រុមហ៊ុន Microsoft បន្តការវិភាគរបស់ខ្លួន និងធ្វើការជាមួយដៃគូ រួមទាំងអតិថិជនដើម្បីប្រមូលព័ត៌មានបន្ថែមអំពីភ្នាក់ងារគម្រាមកំហែងដែលស្ថិតនៅពីក្រោយការវាយប្រហារ SolarWinds និងបង្កផលប៉ះពាល់ដល់អង្គភាពជាច្រើនទៀត។ គេជឿថា អតិថិជនច្រើនជាងចំនួន ១៨, ០០០នាក់រួមទាំងទីភ្នាក់ងាររដ្ឋាភិបាលអាមេរិករងផលប៉ះពាល់ពីការវាយប្រហារដ៏ធំនេះ។

ក្រោយពីការស្រាវជ្រាវ  ក្រុមហ៊ុន Microsoft បានកំណត់អត្តសញ្ញាណពពួកមេរោគថ្មីចំនួន៣ដែលអ្នកវាយប្រហារបានប្រើប្រាស់នៅក្នុងសកម្មភាពនៅដំណាក់កាល NOBELIUM។ NOBELIUM ជាតួអង្គនៅពីក្រោយការវាយប្រហារលើក្រុមហ៊ុន SolarWinds, SUNBURST និង TEARDROP។ មេរោគថ្មីទាំងនោះមានដូចជាមេរោគ GoldMax មេរោគ Sibot និងមេរោគ GoldFinder។

ប្រែសម្រួល៖ប៉ោក លក្ខិណា

 

LEAVE A REPLY

Please enter your comment!
Please enter your name here