ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវការគំរាមកំហែង Anomali រកឃើញយុទ្ធនាការមួយដែលបានផ្តោតលើតែអង្គភាពរដ្ឋាភិបាលដែលមានទីតាំងនៅប្រទេសអារ៉ាប់ (UAE) ។ យោងតាមរបាយការណ៍បង្ហាញឲ្យដឹងថា អង្គភាពរដ្ឋាភិបាល UAE និងប្រទេសគុយវ៉ែតកំពុងត្រូវរងការវាយប្រហារពីយុទ្ធនាការបំពានតាមអ៊ិនធឺរណិតរបស់ក្រុមអ្នកគំរាមកំហែងថ្មី ដែលទំនងជាធ្វើឡើងដោយក្រុមអ្នកគំរាមកំហែងអ៊ីរ៉ង់។ ក្រោយពីមានការស៊ើបអង្កេតលើយុទ្ធនាការទាំងមូល អ្នកវិភាគ Anomali អះអាងថា មូលហេតុចម្បងដែលនាំឲ្យមានយុទ្ធនាការនេះគឺអ្នកវាយប្រហារបានដំឡើងឧបករណ៍គ្រប់គ្រងពីចំងាយដែលមានឈ្មោះថា ScreenConnect។
ឧបករណ៍គ្រប់គ្រងនោះប្រើប្រាស់ប៉ារ៉ាម៉ែត្របើកដំណើរការប្លែកបំផុតដែលមាន“custom sections” រួមជាមួយគម្រូមេរោគ(malware) និង URLs ដែលបង្ហាញជាក្រសួងការបរទេសនៃប្រទេសគុយវ៉ែត និងក្រុមប្រឹក្សាជាតិ UAE។
ឈ្មោះឯកសារដែលរកឃើញក្នុងយុទុ្ធនាការវាយប្រហាររួមមាន៖
-Review and study of the normalization of similarities between the Arab countries and Israel httpsmod.gov.kw.zip
-Review and study of the normalization of relations among the Arab countries and Israel httpsmod.gov.kw.exe
-Scholarships.zip
-Scholarships.exe
-Project.docx៕
ប្រែសម្រួល៖ប៉ោក លក្ខិណា