រកឃើញមេរោគ Dropperក្នុងកម្មវិធីចំនួន៩លើហាង Google Play store ផ្លូវការ

0

ការស៊ើបអង្កេតថ្មីរបស់ក្រុមហ៊ុន Check Point Research (CPR) បានឲ្យដឹងថា មេរោគព្យាបាទបានដុះដាលក្នុងកម្មវិធីចំនួន៩នៅលើហាង Google Play store ផ្លូវការ។ ទោះជាយ៉ាងណា អ្នកវិភាគប្រាប់ឲ្យដឹងថា គេដាក់ឈ្មោះមេរោគនោះថា Clast82 ហើយវាប្រើវិធីសាស្រ្តជាចង្កោមដើម្បីអាចគេចពីការចាប់បានពី Google Play Protect។

អ្នកស្រាវជ្រាវសុវត្ថិភាពសន្តិសុខតាមអ៊ីនធឺរណិតរៀបរាប់ពីដំណើរការរកឃើញដូចខាងក្រោម៖

-រកឃើញមេរោគលើកដំបូងនៅថ្ងៃទី២៧ ខែមករា

-នៅថ្ងៃទី០៩ ខែកុម្ភះ ក្រុមហ៊ុន Google បញ្ជាក់ថា កម្មវិធីមានមេរោគClast82 ទាំងអស់ត្រូវបានលុបចេញពី Google Play Store។

កម្មវិធី android ដែលរងផលប៉ះពាល់ និងមានការដំឡើងចំនួនដល់ទៅ១៥០០០ដងនោះរួមមានដូចខាងក្រោម៖

-BeatPlayer

-Cake VPN

-Two versions of eVPN

-QR/Barcode Scanner MAX

-Music Player

-Pacific VPN

-QRecorder

-tooltipnattorlibrary

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here