FBI ព្រមានពីការកើនឡើងនៃការវាយប្រហារ Pysa ransomware ទៅលើអង្គភាពអប់រំ

0

ការិយាល័យស៊ើបអង្កេតតាមអ៊ិនធឺរណិតរបស់ FBI បានព្រមានដល់អ្នកគ្រប់គ្រងប្រព័ន្ធ និងអ្នកជំនាញខាងសន្តិសុខតាមអ៊ីនធឺរណិតទាក់ទងទៅនឹងសកម្មភាពមេរោគ Pysa ransomware  ដែលផ្តោតគោលដៅលើស្ថាប័នអប់រំ។ ការជូនដំណឹង CP-000142-MW flash បន្ទាន់ដែលចេញដោយ FBI មានការសម្របសម្រួលជាមួយ DHS-CISA ហើយផ្តល់នូវសូចនាករនៃការសម្របសម្រួលដើម្បីជួយការពារប្រឆាំងនឹងសកម្មភាពអាក្រក់របស់ក្រុមមេរោគ។

FBI និយាយថា “ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកភ្នាក់ងារ FBI បានយល់ដឹងពីការវាយប្រហាររបស់ភ្នាក់ងារមេរោគ PYSA ប្រឆាំងនឹងអង្គភាពរដ្ឋាភិបាលអាមេរិក និងស្ថាប័នបរទេសក្រុមហ៊ុននានា ស្ថាប័នអប់រំ ក្រុមហ៊ុនឯកជន និងវិស័យថែទាំសុខភាព” ។

សេចក្តីរាយការណ៍របស់ FBI បង្ហាញពីការកើនឡើងថ្មីៗនៃការវាយប្រហារពីមេរោគPYSA ransomware ដែលកំណត់គោលដៅលើស្ថាប័នអប់រំនៅក្នុងរដ្ឋចំនួន១២របស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។ អ្នកវាយប្រហារតាមអ៊ីនធឺរណិតដែលគេមិនស្គាល់អត្តសញ្ញាណបានវាយប្រហារកំណត់គោលដៅជាពិសេសទៅលើស្ថាប័នអប់រំ K-១២ និងថ្នាក់សិក្ខាសាលាផ្សេងៗ។

FBI ណែនាំមិនឱ្យបង់ថ្លៃលោះរបស់មេរោគ Pysa ចាប់តាំងពីមេរោគទាំងនោះទាមទារឲ្យផ្តល់ថវិកាដល់ការវាយប្រហារលោះ ហើយបើសិនជាមានការបង់ប្រាក់លោះនោះវាជាការលើកទឹកចិត្តឲ្យពួកគេវាយប្រហារបន្ថែមកំណត់គោលដៅលើជនរងគ្រោះផ្សេងទៀត។គួររំលឹកផងដែរថា Pysa គេស្គាល់ថា ជា Mespinoza ត្រូវបានប្រទះឃើញជាលើកដំបូងនៅក្នុងខែតុលា ឆ្នាំ២០១៩ នៅពេលដែលក្រុមហ៊ុននានាបានចាប់ផ្តើមរាយការណ៍ថា មេរោគ(ransomware) ថ្មីកំពុងត្រូវបានហេគឃ័រប្រើប្រាស់ដើម្បីអ៊ិនគ្រីបម៉ាស៊ីនមេរបស់ពួកគេ៕

 ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here