Apple បញ្ចេញកំណែអាប់ដេត iOS 14.4.1 ដើម្បីជួសជុលបញ្ហាសុវត្ថិភាព

0

កំណែអាប់ដេតថ្មី ដែលអ្នករាល់គ្នារំពឹងទុកថា ត្រូវនឹងជាជំនាន់ទី 14.5 ប៉ុន្ដែបែរជាវាត្រូវជាជំនាន់ទី 14.4.1 វិញ ហើយកំពុងបញ្ចេញជាផ្លូវការ ឲ្យអ្នកប្រើប្រាស់ទាំងអស់ហើយ។ ចំពោះការអាប់ដេតលើកនេះ Apple បានបញ្ជាក់ប្រាប់ឲ្យដឹងថា វានឹងចូលខ្លួនមក iPhone ដើម្បីជួសជុលប្រព័ន្ធសុវត្ថិភាពសំខាន់ ព្រមទាំងណែនាំឲ្យអាប់ដេត ឲ្យបានទាំងអស់គ្នា ថែមទៀតផង។

ក្រោយពីបានធ្វើការអាប់ដេតហើយ អ្នកប្រើប្រាស់នឹងមិនងាយរងគ្រោះ លើបញ្ហាសុវត្ថិភាព រៀងរាល់ពេលដែលបានបើក វេបសាយមេរោគទៀតនោះទេ ដោយក្រុមការងារ Apple បានធ្វើការពង្រឹងមុខងារការពារឲ្យ WebKit តែម្ដង។ ចំណែកឯបញ្ហាសុវត្ថិភាពមួយនោះ ត្រូវបានអ្នកប្រើប្រាស់រាយការណ៍ និងក្រុមការងារ Apple ចាប់ផ្ដើមបានប្រទះឃើញ កាលពីពេលថ្មីៗនេះ ទើបនឹងការជួសជុលរហ័សបែបនេះ។ សម្រាប់ការធ្វើការអាប់ដេតទៅកាន់ជំនាន់ទី 14.4.1 ដូច្នេះអ្នកទាំងអស់គ្នា អាចចូលទៅកាន់ Settings > General > Software Update > Download and Install រួចរង់ចាំឲ្យវាធ្វើការទាញយក កំណែអាប់ដេតមួយនោះ និងចុចលើពាក្យ “Install” នៅពេលដែលទាញយករួចរាល់ ដើម្បីធ្វើការដំឡើងកំណែអាប់ដេត ជាការស្រេច។

កំណែអាប់ដេតទៅកាន់ជំនាន់ទី 14.4.1 នេះ ប្រាកដគឺជាការភ្ញាក់ផ្អើលមួយ ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានរំពឹងទុកមុននោះទេ ដោយវាហាក់បីដូចជា ចូលមកជួសជុលបញ្ហាបែបប្រញាប់ និងធ្វើឲ្យកំណែអាប់ដេតទៅកាន់ជំនាន់ទី 14.5 ពន្យាពេលវិញក៏ថាបានដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here