រដ្ឋាភិបាលប៉ាគីស្ថានបានធ្វើការហាមឃាត់ TikTok សាជាថ្មី

0

កាលពីអំឡុងខែតុលា ឆ្នាំ 2020 កន្លងទៅនេះ កម្មវិធីបណ្ដាញសង្គមដ៏ល្បីល្បាញ TikTok ត្រូវបានរដ្ឋាភិបាលប៉ាគីស្ថានបានធ្វើការហាមឃាត់ លែងឲ្យប្រជាជនរបស់ពួកគេ បន្ដប្រើប្រាស់រយៈពេលជាង 10 ថ្ងៃ ដោយសារតែវាមានវីដេអូបង្ហាញអំពី ភាពអសីលធម៌ និងមិនសមរម្យ ជាដើម។ ឈានមកដល់ពេលថ្មីៗនេះ រដ្ឋាភិបាលប៉ាគីស្ថាន ក៏បានសម្រេចធ្វើការហាមឃាត់ TikTok ជាលើកទី 2 ព្រោះតែវានៅតែមានវីដេអូ ដែលមិនអាចទទួលយកបាន សម្រាប់សង្គមរបស់ខ្លួន។

លើកមុន ក្រុមហ៊ុន ByteDance អាចដោះស្រាយបញ្ហាជាមួយ រដ្ឋាភិបាលប៉ាគីស្ថាន បានដោយជោគជ័យ ប៉ុន្ដែសម្រាប់លើកនេះវិញ ហាក់បីដូចជា មិនងាយស្រួលដូចមុនទៀតនោះទេ។ បើយោងទៅតាមការដកស្រង់ទិន្នន័យ គឺបានដាក់បង្ហាញឲ្យឃើញថា TikTok នៅក្នុងប្រទេសប៉ាគីស្ថាន មានអ្នកប្រើប្រាស់សរុបរហូតដល់ទៅខ្ទង់ 10 លាននាក់ឯណោះ ដូច្នេះហើយការហាមឃាត់នេះ ប្រាកដជាប៉ះពាល់ដល់ ByteDance ជាក់ជាមិនខាន។

ក្រុមហ៊ុនបង្កើតកម្មវិធី TikTok នេះ ធ្លាប់បានលើកឡើងមកថា ពួកគេក៏មានក្រុមការងារ ប្រចាំនៅប្រទេសប៉ាគីស្ថានដែរ ដើម្បីត្រួតពិនិត្យ ក៏ដូចជាតាមដានលុបវីដេអូទាំងឡាយណា ដែលប៉ះពាល់ដល់វប្បធម៌ជាតិ ជាដើម។ យ៉ាងណាក៏ដោយ វាអាចបណ្ដាលមកពី TikTok មានអ្នកប្រើប្រាស់ច្រើនពេក ទើបមិនអាចទប់ទាល់បានអស់ ហើយធ្វើឲ្យមានការហាមឃាត់ សាជាថ្មីម្ដងទៀតតែម្ដង។

នេះមិនមែនជាលើកដំបូង សម្រាប់កម្មវិធី TikTok នោះទេ ដែលត្រូវបានរដ្ឋាភិបាល របស់ប្រទេសមួយចំនួនហាមឃាត់ និងមានបញ្ហាជាមួយរបៀប នៃការគ្រប់គ្រងរបស់ពួកគេ។ សូម្បីតែសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៏ ក៏មិនសូវពេញចិត្តនឹងវត្តមានរបស់ TikTok នៅលើបណ្ដាញសង្គម របស់ពួកគេនោះដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here