Chrome ជំនាន់ចុងក្រោយលើ Android ទទួលបានមុខងារថ្មីមួយ អាចឲ្យអ្នកប្រើមើលវេបសាយបម្រុងនឹងបើកជាមុនបាន

0

Google តែងតែព្យាយាមធ្វើការអាប់ដេត ក៏ដូចជាកែប្រែបន្ថែមនូវចំណុចសំខាន់ៗជាច្រើន ក្នុងសេវាកម្មរបស់ខ្លួន ដើម្បីឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល ក៏ដូចជាទទួលបានបទពិសោធន៍ប្រសើរជាងមុន។ ជាក់ស្ដែងដូចក្នុងពេលថ្មីៗនេះ Google ទើបតែទម្លាក់កំណែអាប់ដេតថ្មីមួយនៃកម្មវិធី Browser Chrome របស់ខ្លួន ពោលគឺជាកំណែអាប់ដេតទៅកាន់ Chrome 89 ហើយចំណុចសំខាន់បំផុតនៃការអាប់ដេតថ្មីនោះ គឺថា Chrome 89 វាអាចឲ្យអ្នកប្រើប្រាស់ ធ្វើការមើលវេបសាយណាមួយជាមុនបាន ដោយមិនបាច់ចុចចូលទៅកាន់វេបសាយផ្ទាល់ឡើយ។

នៅក្នុង Chrome 89 ដែលជាជំនាន់ចុងក្រោយសម្រាប់ Android នោះ Google បានដាក់បញ្ចូលមុខងារថ្មីមួយដែលគេហៅថា Preview Page ដោយវាមានតួនាទី អាចឲ្យអ្នកប្រើប្រាស់ ធ្វើការបើកមើលវេបសាយផ្សេងទៀតជាមុនបាន តាមរយៈការចុចសង្កត់ឲ្យជាប់នៅលើតំណរភ្ជាប់ ឬ Hyperlink នៅក្នុង Page ដែលអ្នកប្រើកំពុងតែមើលនោះ។ នៅពេលចុចបែបនោះ យើងនឹងឃើញមានជម្រើសមុខងារ Preview Page ហើយបន្ទាប់ពីចុចលើមុខងារនោះ Page ថ្មីដែលគេបានចុច នឹងផុសឡើងលើអេក្រង់បែប Pop-Up ប៉ុន្តែមិនពេញអេក្រង់នោះទេ ព្រោះវាបានទុកកន្លែងចំហ ដើម្បីឲ្យយើងមើលឃើញ Page ដើម ដែលបានបើកដំបូងនៅផ្ទៃខាងក្រោយ។ បើចង់ឲ្យ Page ដែលយើង Preview នោះ ធំពេញអេក្រង់ដូចជាការបើក Tab ថ្មីមួយទៀត អ្នកប្រើប្រាស់គ្រាន់តែធ្វើការចុចលើប៊ូតុងមួយ ដែលស្ថិតនៅខាងឆ្វេងបន្ទាប់ពីប៊ូតុងខ្វែង (X) ផ្នែកខាងលើបង្អស់នៃ Page ដែល Pop-Up នោះឯង។

ប៊ូតុងខ្វែងនៅផ្នែកខាងលើនោះ គឺមាននាទីសម្រាប់បិទ Page ដែលយើង Preview ចេញវិញ ប៉ុន្តែយើងក៏អាចធ្វើកាបិទ Page នោះបានដូចគ្នា តាមរយៈការប៉ះលើផ្ទៃ Background ដែលជា Page ដើម ឬក៏ធ្វើការទាញប៊ូតុងឆ្នូតវែង នៅខាងលើបំផុតនោះចុះក្រោមក៏បានដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here