Google Maps នឹងទទួលបានកំណែអាប់ដេតថ្មី អនុញ្ញាតឲ្យយើងអាចគូសបន្ថែមផ្លូវដែលមិនទាន់មាននៅក្នុងកម្មវិធីនេះ

0

ពេលថ្មីៗនេះ Google បានគ្រោងនឹងបញ្ចេញកំណែអាប់ដេតថ្មីទៅឲ្យកម្មវិធី Google Maps ដោយវាបានបន្ថែមនូវមុខងារថ្មីមួយចំនួនទៀត ដើម្បីផ្តល់បទពិសោធន៍នៃការប្រើប្រាស់ Google Maps ឲ្យមានភាពសម្បូរបែប និងងាយស្រួលបន្ថែមទៀត។

Google បានបញ្ចេញកំណែអាប់ដេតថ្មីទៅឲ្យកម្មវិធីមើលផែនទីរបស់ខ្លួន Google Maps ដែលវាបាននាំយកនូវមុខងារសម្រាប់ឲ្យអ្នកប្រើប្រាស់អាចគូសផ្លូវដោយខ្លួនឯង នៅពេលយើងមិនឃើញមានផ្លូវដាក់ឲ្យឆ្លងកាត់នៅក្នុងកម្មវិធី Google Maps។ ដោយ Google បានបន្ថែមមុខងារសម្រាប់ឲ្យយើងអាចគូសជាបន្ទាត់ ដែលតំណាងជាផ្លូវសម្រាប់ឆ្លងកាត់។ សម្រាប់មុខងារនេះផងដែរ ក៏អាចឲ្យយើងលុបនូវផ្លូវណា ដែលយើងគិតថាវាមិនត្រឹមត្រូវ និងអាចផ្លាស់ប្តូរឈ្មោះរបស់ផ្លូវនោះផងដែរ។ យ៉ាងណាមិញ ពេលដែលបានកែប្រែផ្លូវមួយណាហើយ យើងត្រូវឆ្លងកាត់ការពិនិត្យរបស់ Google ជាមុនសិន មុននឹងបញ្ចេញក្នុងកម្មវិធី ដើម្បីជៀសវាងក្រុមខិលខូចមួយចំនួន ចេះតែគូសផ្លាស់ប្តូរផ្លូវផេ្តសផ្តាស ដែលនាំឲ្យគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្សេងទៀត។

Google ក៏បាននាំយកមុខងារបង្ហោះរូបភាពថ្មី ដែលអនុញ្ញាតឲ្យយើងអាចថតជាលក្ខណៈរូបភាព នៅពេលដែលយើងបានទៅកន្លែងដូចជា ហាងកាហ្វេ ឬហាងផ្សេងទៀត ដើម្បីបង្ហាញនូវបទពិសោធន៍ផ្សេងៗ ហើយយើងក៏អាចសរសេរអក្សរបង្ហាញពីចំណាប់អារម្មណ៍របស់យើងផងដែរ។ សរុបមកវិញ នេះជាដំណឹងល្អថ្មីមួយទៀត សម្រាប់អ្នកដែលឧស្សាហ៍ប្រើប្រាស់កម្មវិធី Google Maps នេះ។ គួរបញ្ជាក់ផងថា សម្រាប់មុខងារថ្មីទាំងនេះ នឹងមកជាមួយកំណែអាប់ដេតក្រោយ ដែលនឹងត្រូវបញ្ចេញជាផ្លូវការ ក្នុងអំឡុងពេលប្រហែលជាងមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here