CEO Apple លោក Tim Cook នឹងចូលរួមព្រឹត្តិការណ៍ China Development Forum នៅជិតចុងខែមីនា

0

ព្រឹត្តិការណ៍ជួបជុំប្រចាំឆ្នាំ China Development Forum ត្រូវបានត្រឡប់មកវិញហើយ សម្រាប់ឆ្នាំ 2021 នេះ ដោយលោក Tim Cook ត្រូវជានាយកប្រតិបត្តិរបស់ Apple ក៏នឹងចូលរួមដូចគ្នា។ យើងទទួលបានដំណឹងថា ព្រឹត្តិការណ៍សំខាន់មួយនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 22 ខែមីនា ឆ្នាំ 2021 ដោយគ្រោងរៀបចំទាំងបែបអនឡាញ និងបែបជួបនៅក្រៅផ្ទាល់ ថែមទៀតផង។

យោងតាមសេចក្ដីប្រកាសជាផ្លូវការ គឺបានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍នេះនឹងធ្វើឡើងផ្ទាល់ នៅទីក្រុងប៉េកាំង ប្រទេសចិន ប៉ុន្ដែយើងមិនទាន់ដឹងច្បាស់ថា លោក Tim Cook អាចចូលរួមដោយផ្ទាល់ ឬតាមរយៈអនឡាញ នៅឡើយនោះទេ។ ក្រៅពីលោក Tim Cook ហើយ ក៏នៅមាននាយកប្រតិបត្តិជាន់ខ្ពស់ច្រើនជាង 100 នាក់ដទៃទៀត នឹងចូលរួមព្រឹត្តិការណ៍ China Development Forum នៅជិតចុងខែមីនានេះដែរ។ តាមការពិតទៅ នេះមិនមែនជាលើកដំបូង សម្រាប់លោក Tim Cook នោះទេ ដោយគាត់ធ្លាប់ចូលរួមផ្ទាល់ កាលពីប្រចាំឆ្នាំ 2018 និងប្រចាំឆ្នាំ 2017 រួចមកហើយ ដោយលើកនេះ គាត់នឹងត្រឡប់មកចូលរួមវិញ នៅក្នុងឆ្នាំ 2021 នេះទៀត។

លោក Tim Cook នឹងចូលរួមព្រឹត្តិការណ៍ជួបជុំប្រចាំឆ្នាំ China Development Forum នៅចន្លោះថ្ងៃទី 20 ដល់ថ្ងៃទី 22 ខែមីនា ឆ្នាំ 2021 ខាងមុខនេះ។ លើសពីនេះទៅទៀត យើងក៏ទទួលដំណឹងថា នៅថ្ងៃទី 23 ខែមីនា ឆ្នាំ 2021 ក្រុមហ៊ុន Apple ក៏អាចរៀបចំព្រឹត្តិការណ៍មួយផ្ទាល់ខ្លួនដែរ ដោយពួកគេមានផលិតផលថ្មីៗ ដើម្បីប្រកាសចេញជាផ្លូវការ ។

LEAVE A REPLY

Please enter your comment!
Please enter your name here