ក្មេងជំទង់ម្នាក់ជាប់ពន្ធនាគារ 3 ឆ្នាំ ក្រោយពីបានចូលរួម Hack គណនី Twitter របស់បុគ្គលល្បីៗជាច្រើននាក់

0

កាលពីអំឡុងខែកក្កដា ឆ្នាំ 2020 កន្លងទៅនេះ គណនី Twitter របស់បុគ្គលល្បីល្បាញជាច្រើននាក់ ត្រូវបានអនាមិកលួចចូលទៅ Hack ហើយបានបង្ហោះសារបោកប្រាស់ ថែមទៀតផង។ រហូតមកដល់ពេលថ្មីៗនេះ ជនអនាមិកម្នាក់នោះ ត្រូវបានគេរកឃើញហើយ ដោយជាក្មេងជំទង់អាយុ 18 ឆ្នាំម្នាក់ ព្រមទាំងត្រូវទទួលទោសរយៈពេល 3 ឆ្នាំ នៅក្នុងពន្ធនាគារ សហរដ្ឋអាមេរិក។

ក្មេងជំទង់ម្នាក់នោះមានឈ្មោះថា Graham Ivan Clark ហើយក៏នៅមានគ្នារបស់គេប៉ុន្មាននាក់ទៀត បានលួចចូលទៅប្រើប្រាស់គណនី Twitter របស់បុគ្គលល្បីៗ និងក្រុមហ៊ុនតូចធំបានចំនួន 130 គណនីឯណោះ។ បន្ទាប់ពីលួចចូលបានសម្រេចហើយ គ្នារបស់ពួកគេក៏បានបង្ហោះសារ ដើម្បីផ្សព្វផ្សាយបញ្ឆោត ឲ្យអ្នកគាំទ្ររបស់បុគ្គលល្បីៗ ក៏ដូចជាក្រុមហ៊ុនតូចធំទាំងអស់នោះ ធ្វើការផ្ញើប្រាក់ជារូបិយប័ណ្ណ Bitcoin ទៅឲ្យពួកគេផងដែរ។

គ្រាន់តែសារបង្ហោះ ត្រូវបាន ចេញជាសាធារណៈបានប៉ុន្មានម៉ោង ពួកគេក៏អាចប្រមូលប្រាក់ Bitcoin បានសរុបច្រើនជាង 10 ម៉ឺនដុល្លារទៅទៀត។ ដោយសារតែ ក្មេងជំទង់ម្នាក់នេះ ធ្វើអំពើខុសនៅពេលដែលមានអាយុ 17 ឆ្នាំ (ឆ្នាំមុននៅមិនទាន់គ្រប់អាយុ) ដូច្នេះហើយទើបត្រូវជាប់ពន្ធនាគារតែ 3 ឆ្នាំប៉ុណ្ណោះ។

ចំពោះអ្នកចូលរួមក្រុមដទៃទៀត ដូចជាបុគ្គលម្នាក់ឈ្មោះ Mason Sheppard រស់នៅតំបន់អឺរ៉ុប និងម្នាក់ទៀតឈ្មោះ Nima Fazeli ក៏ប្រឈមនឹងការដាក់ទោស ពីតុលាការរបស់ប្រទេសរៀងៗខ្លួន នៅក្នុងពេលខាងមុខនេះដូចៗគ្នា។ ទីបំផុត ក្រុមដែលបានលួច Hack គណនី Twitter របស់បុគ្គលល្បីៗ និងក្រុមហ៊ុនតូចធំ ត្រូវបានកាត់ទោសតាមផ្លូវច្បាប់ហើយ ថែមទាំងផ្ដល់ជូនយុត្តិធម៌ ដល់អ្នករងគ្រោះទាំងអស់។

LEAVE A REPLY

Please enter your comment!
Please enter your name here