កម្មវិធី PowerPoint បានពង្រីកមុខងារ Presenter Coach ដើម្បីជួយអ្នកប្រើឲ្យអនុវត្ដការធ្វើបទបង្ហាញបាន

0

កាលពីឆ្នាំ 2019 កន្លងទៅ Microsoft បានបញ្ចូលមុខងារ AI ថ្មីមួយ គឺ Presenter Coach ដែលអាចជួយអ្នក អនុវត្ដន៍ការធ្វើបទបង្ហាញ ឲ្យមានភាពល្អប្រសើជាងមុន ក៏ប៉ុន្ដែមុខងារមួយនេះ អាចប្រើប្រាស់បានតែនៅក្នុងវេបសាយ PowerPoint ប៉ុណ្ណោះ។ ចំណែកឯ ការប្រើប្រាស់ជាលក្ខណៈកម្មវិធី នៅលើម៉ាស៊ីនកុំព្យួទ័រ ឬទូរសព្ទដៃផ្ទាល់វិញ គឺពុំទាន់មាននៅឡើយទេ។ ដោយឡែក នៅពេលថ្មីៗនេះ Microsoft ក៏បានសម្រេចចិត្ដបញ្ចូលមុខងារ AI មួយនេះ ចូលទៅក្នុងកម្មវិធី PowerPoint សម្រាប់ដំណើរការ លើប្រព័ន្ធប្រតិបត្ដិការមួយចំនួន ដូចជា Windows, Mac, Android និង iOS ជាបណ្ដើរៗហើយ។

មីៗនេះ Microsoft បានប្រកាសថា ខ្លូននឹងបន្ថែមមុខងារថ្មី Presenter Coach ទៅលើគ្រប់ទម្រង់ Platform ទាំងអស់ដូចជា Web, Windows, Mac, iOS និង Android ជាដើម ដើម្បីបង្កើនភាពងាយស្រួល ដល់អ្នកប្រើប្រាស់ក្នុងការអនុវត្ដន៍ ការធ្វើបទបង្ហាញឲ្យបានល្អ។ ដោយ Presenter Coach គឺជាប្រព័ន្ធ AI ម្យ៉ាង ដែលអាចចាប់យកសម្លេង នៃការធ្វើបទបង្ហាញរបស់អ្នក នៅពេលអ្នកនិយាយលឺៗ ចេញមកក្រៅ។ មុខងារមួយនេះ អាចធ្វើការវិភាគ ក៏ដូចជាផ្ដល់នូវ Feedback ផ្សេងៗ នៅពេលណាដែលអ្នកនិយាយលឿនពេក, យឺតពេក ឬនិយាយដោយប្រើ Filler Words ច្រើនពេកដូចជា “Um, Ahh” ជាដើម។

វាក៏អាចនឹងធ្វើការកំណត់របៀប ដែលអ្នកធ្វើបទបង្ហាញបានផងដែរ តាមរយៈការព្រមាន នៅពេលណាអ្នកព្យាយាម អានអ្វីដែលមាននៅលើ Slide ទាំងស្រុង។ មិនតែប៉ុណ្ណោះ នៅពេលការអនុវត្ដន៍បទបង្ហាញ របស់អ្នកត្រូវបានបញ្ចប់ មុខងារ Presenter Coach នេះ នឹងធ្វើការផ្ញើនូវក្រដាសរបាយការណ៍មួយ រៀបរាប់អំពីរបៀបដែលអ្នកធ្វើបទបង្ហាញ ដោយក្នុងនោះមានដូចជា ការបញ្ចេញសម្លេង កម្រិតវេយ្យាករណ៍ និងកាយវិការរបស់អ្នកជាដើម។

ដើម្បីបើកប្រើប្រាស់នូវមុខងារនេះ យើងអាចចូលទៅកាន់ PowerPoint កំណែអាប់ដេតចុងក្រោយ បន្ទាប់មកជ្រើសយកពាក្យ Slide Show រួចចុចត្រង់ Rehearse With Coach ជាការស្រេច។ ដូច្នេះយើងក៏រំពឹងថា មុខងារថ្មីមួយនេះ អាចនឹងបង្កើតភាពងាយស្រួល ដល់អ្នកប្រើប្រាស់ បានថែមមួយកម្រិតទៀត ក្នុងការជួយអភិវឌ្ឍន៍សមត្ថភាព ធ្វើបទបង្ហាញរបស់ពួកគេផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here