Google បានដាក់បញ្ចូលមុខងារ Live Captions ទៅក្នុងកម្មវិធី Chrome ជំនាន់ទី 89 សម្រាប់កុំព្យូទ័រជាផ្លូវការ

0

Google បានបញ្ចេញមុខងារ Live Captions ជាផ្លូវការ តាំងពីឆ្នាំ 2019 មកម្ល៉េះ ដែលវាជាមុខងារសម្រាប់បង្ហាញនូវពាក្យ ដែលគេកំពុងនិយាយនៅក្នុងវីដេអូ ឬសម្លេងផ្សេងៗ ជាលក្ខណៈផ្សាយផ្ទាល់ៗតែម្តង។ ដំបូងឡើយ Google បានដាក់មុខងារនេះ ឲ្យប្រើប្រាស់តែនៅលើទូរសព្ទឆ្លាត Pixel ដែលដំណើរការដោយ Android 10 ប៉ុណ្ណោះ ក្រោយមកវាក៏បានបង្ហាញខ្លួនៅលើទូរសព្ទផ្សេងៗ ដូចជា Galaxy S20 Series និង OnePlus 8 Series ជាដើម។ ដោយឡែក នៅក្នុងថ្ងៃនេះ Google បានបញ្ចូលមុខងារ Live Captions នៅក្នុងកម្មវិធី Chrome ជំនាន់ទី 89 សម្រាប់កុំព្យូទ័រដែរហើយ។

បន្ទាប់ពី Google បានបញ្ចេញមុខងារ Live Captions នេះជាផ្លូវការ និងដាក់ឲ្យទូរសព្ទមួយចំនួន អាចប្រើប្រាស់មុខងារនេះបានរួចមក ពួកគេក៏ចាប់ផ្តើមធ្វើការអភិវឌ្ឍ បន្ថែមទៅលើមុខងារនេះ ដើម្បីអាចឲ្យវាដំណើរការនៅលើកម្មវិធី Chrome សម្រាប់កុំព្យូទ័បានផងដែរ។ ជាក់ស្តែងនៅក្នុងថ្ងៃនេះ មុខងារ Live Captions បានបង្ហាញខ្លួននៅក្នុងកម្មវិធី Chrome សម្រាប់កុំព្យូទ័រជាផ្លូវការហើយ ដោយពេលដែលយើងបើកដំណើរការមុខងារនេះរួចហើយ វានឹងលោតប្រអប់ខ្មៅមួយសម្រាប់បង្ហាញនូវអក្សរ នៅពេលយើងមើលវីដេអូដែលមានសម្លេងគេនិយាយ ឬស្តាប់ចម្រៀងផ្សេងៗជាដើម។ មួយវិញទៀត មុខងារ Live Captions នៅក្នុងកម្មវិធី Chrome សម្រាប់កុំព្យូទ័រថ្មីនេះ អាចដំណើរការជាមួយនឹង YouTube, Twitch Streams, Podcast Players និងព្រមទាំងគេហទំព័រសម្រាប់ស្តាប់បទចម្រៀង SoundCloud ទៀតផង ប៉ុន្តែបច្ចុប្បន្ននេះ វាអាចបង្ហាញតែជាភាសាអង់គ្លេសមួយសិនប៉ុណ្ណោះ។

នេះគឺជាដំណឺងដ៏ល្អមួយសម្រាប់អ្នកប្រើប្រាស់កម្មវិធី Chrome នៅលើកុំព្យូទ័រ ដែលបានអាប់ដេតទៅជំនាន់ 89 រួចហើយ។ សម្រាប់វិធីក្នុងការបើដំណើរការមុខងារនេះវិញ ប្រិយមិត្តទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ Settings នៅក្នុងកម្មវិធី Chrome បន្ទាប់មករកមើលពាក្យ Advanced ហើយចុចទៅលើពាក្យ Accessibility នោះយើងនឹងឃើញមុខងារ Live Captions នេះនៅលើគេតែម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here