Facebook ត្រៀមនឹងធ្វើការរឹតបន្ដឹងជាងមុន ចំពោះសមាជិក Group ណាដែលបំពានច្បាប់

0

សម្រាប់អ្នកដែលប្រើប្រាស់បណ្ដាញសង្គម Facebook កន្លងមក ជាពិសេសអ្នកដែលជាសមាជិក Group ផ្សេងៗ ប្រហែលជាអាចបំពានគោលការណ៍របស់ Group ទាំងនោះ ដោយគ្មានការផាកពិន័យអ្វីសោះឡើយ។ ជាក់ស្ដែងដូចជា ការបង្ហោះអត្ថបទ ឬរូបភាពផ្សេងៗ ដែលខុសពីប្រធានបទ ក៏ដូចជាច្បាប់ដែលម្ចាស់ Group បានដាក់ឲ្យជាដើម។ ដូច្នេះ ថ្មីៗ នេះ ក្រុមហ៊ុន Facebook បានសម្រេចចិត្ដថា អាចនឹងធ្វើការផាកពិន័យទៅលើសមាជិកណាមួយដែលធ្វើខុសពីគោលការណ៍ Group។

ថ្មីៗនេះ ក្រុមហ៊ុន Facebook បានប្រកាសថា នឹងធ្វើការរឹតបន្ដឹងទៅលើ Group ឬក៏សមាជិក Group មួយចំនួន ដោយក្នុងនោះអាចនឹងមានដូចជា ការផាកពិន័យដល់អ្នកប្រើប្រាស់ ដែលបានបំពានគោលការណ៍ច្បាប់, ការកាត់បន្ថយលើការផ្សព្វផ្សាយ Group ណាដែលទាក់ទង់ទៅនឹងរឿងនយោបាយ និងរឹតបន្ដឹងបន្ថែមលើ Group ណាដែលរំលោភបំពានគោលការណ៍របស់ Facebook ជាដើម។ សម្រាប់ការផាកពិន័យ ចំពោះសមាជិក Group ដែលមិនបានគោរពតាមគោលកាណ៍ និងតែងតែបំពានជារឿយៗ Facebook នឹងធ្វើការបិទ ឬហាមឃាត់សមាជិក Group ទាំងនោះ ជាបណ្ដោះអាសន្ន មិនឲ្យធ្វើការបង្ហោះ និង Comment នៅក្នុង Group រយៈពេល 7 ទៅ 30 ថ្ងៃ ដោយអាស្រ័យលើចំនួនករណីដែលបានបំពាន។

មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលធ្វើខុសច្រើនសា អាចនឹងមិនអនុញ្ញាតឲ្យធ្វើការចូលរួម (Join), អញ្ជើញ (Invite) ឬបង្កើត (Create) Group ថ្មីបានបន្ដទៀតនោះទេ។ ចំណែកឯ Group ណាមួយ ដែលរកឃើញថា មានការបំពានច្បាប់ ក៏នឹងត្រូវបានកត់សម្គាល់ ដោយការព្រមានទុកមុន ហើយនៅពេលមានសមាជិកថ្មីចង់ចូលរួម Facebook នឹងបញ្ជាក់ប្រាប់ថា Group នោះបានបំពានគោលការណ៍ និងណែនាំឲ្យធ្វើការ Review ដើម្បីចូលរួមជាមុនសិន។

លើសពីនេះ Group ទាំងនោះ ក៏អាចនឹងត្រូវបាន កាត់បន្ថយការផ្សព្វផ្សាយ នៅលើ News Feed ផងដែរ។ គួរបញ្ជាក់ថា ការរឹតបន្ដឹងនេះ ក៏ដោយសារតែ កន្លងមកមាន Group មួយចំនួនព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិត ក៏ដូចជាការបង្ហោះចែកចាយ អ្វីដែលមិនត្រូវនឹងគោលកាណ៍ Group ជាដើម។ ជាពិសេស គឺការចែកចាយព័ត៌មានមិនពិតអំពីបញ្ហាកូវីដ-19 ដែលអាចបង្កឲ្យមានភាពចលាចល។

LEAVE A REPLY

Please enter your comment!
Please enter your name here