ថ្មីៗនេះមានរបាយការណ៍មកថា យោធាចិនចេញច្បាប់ថ្មី ហាមឃាត់មិនឲ្យមានការប្រើប្រាស់ ឬក៏ធ្វើការចតរថយន្ត Tesla នៅក្នុងបរិវេណកន្លែងធ្វើការរបស់គេនោះទេ ដោយការសម្រេចនេះ គឺក្រោមហេតុផលថា Tesla អាចប្រើប្រាស់កាមេរ៉ា និងសេនស័រដែលមានលើរថយន្តរបស់គេ តាមដាន និងចាប់យកទិន្នន័យផ្ទៃក្នុងនៃវិស័យយោធារបស់ចិន។ ដោយឡែក បន្ទាប់ពីព័ត៌មានខាងលើត្រូវបានផ្សព្វផ្សាយរួចជាច្រើនម៉ោងមក Elon Musk ក៏បានឆ្លើយតបទៅនឹងបញ្ហានោះដែរ ជាមួយអត្ថន័យដែលចង់អះអាងថា Tesla គ្មានថ្ងៃធ្វើដូចដែលយោធាចិនចោទប្រកាន់ឡើយ។
Elon Musk បានធ្វើការឆ្លើយតបទាក់ទងនឹងបញ្ហាខាងលើវិញ តាមរយៈការ Comment នៅក្នុងព័ត៌មាន ដែលនិយាយពីកាហាត់ឃាត់របស់យោធាចិននោះថា “Tesla បានយកចិត្តទុកដាក់បំផុត ទៅលើការរក្សាជាសម្ងាត់ នូវព័ត៌មានសំខាន់ណាមួយ ហើយបើសិនជា Tesla បានប្រើប្រាស់រថយន្តរបស់ខ្លួន ដើម្បីស៊ើបការយកទិន្នន័យណាមួយក្នុងប្រទេសចិន ឬក៏កន្លែងផ្សេងៗទៀតមែន ពួកគេនឹងធ្វើការបិទក្រុមហ៊ុនតែម្ដង”។ មិនខុសទេ ការឆ្លើយតបនេះ គឺលោក Elon Musk ចង់សង្កត់ធ្ងន់ថា ក្រុមហ៊ុនរថយន្តរបស់គេ មិនបានប្រើប្រាស់កាមេរ៉ា និងសេនស័រដែលមានលើរថយន្តនីមួយៗ ដើម្បីតាមដាន ឬចាប់យកទិន្នន័យ ពីកន្លែងណាមួយ ឬពីយោធាចិន ដូចការចោទប្រកាន់នោះឡើយ។
បើតាមរបាយការណ៍ដំបូងគឺថា យោធាចិនបានចេញច្បាប់ថ្មី ហាមឃាត់មិនឲ្យការប្រើប្រាស់រថយន្ត Tesla និងសូម្បីតែចត នៅក្នុងទីតាំង ឬតំបន់ដែលយោធារបស់គេធ្វើការ ប៉ុន្តែមិនមែនហាមឃាត់ក្នុងប្រទេសចិនទាំងអស់ទេ ពោលគឺសំដៅតែទៅលើទីតាំង ដែលគេប្រើប្រាស់ក្នុងវិស័យយោធាប៉ុណ្ណោះ។
រជាច្រើនគ្រាប់ នៅលើរថយន្តនីមួយៗរបស់ Tesla នោះ គឺដើម្បីជំនួយដល់ការបើកបរ ក៏ដូចជាដើម្បីប្រើប្រាស់ទៅលើមុខងារ Autopilot ហ្នឹងឯង ព្រោះថាកាមេរ៉ា និងសេនស័រទាំងនោះ នឹងជួយធ្វើការគណនា បានយ៉ាងត្រឹមត្រូវបំផុត រវាងគម្លាតពីរថយន្តនោះ ទៅកាន់រថយន្ត ឬវត្ថុផ្សេងៗទៀតតាមដងផ្លូវ។









